ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ៖មន្ត្រីណា ដែលនៅពីក្រោយករណីគ្រឿងញៀន បេីទោះបីជាមានបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយ ត្រូវតែយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់
March 11, 2020 អ្នកទស្សនា :

      បន្ទាយមានជ័យ ៖ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមានដល់មន្ត្រីណា ដែលនៅពីក្រោយករណីគ្រឿងញៀន  តាមរយៈ ការជួយសម្រួល រកការដោះស្រាយបញ្ហាគ្រឿងញៀន គឺយេីងមិនត្រូលេីកលែងជាដាច់ខាត បេីទោះបីជាមានបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយ ត្រូវតែយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

      ការព្រមាននេះបានធ្វេីឡេីងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩  និងលេីកទិសដៅបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន  នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថា ៖ករណីគ្រឿងញៀន នៅតែបន្តកេីតមានដោយមានអ្នកមានអំណាចនៅពីក្រោយខ្នង ទទួលលាភ ពីជនទុច្ចរិកទាំងនោះ នៅពេលដែលសមត្ថកិច្ចយេីងចុះធ្វេីការបង្ក្រាប់ជនទាំងនោះបានរត់គេចខ្លួន ហេីយពេលយេីងចាប់បាន មានអ្នករកការដោះស្រាយឲ្យជនដែលជួញដូរ  និងប្រេីប្រាស់គ្រឿងញៀនឲ្យមានសេរីភាព។ បញ្ហានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានសង្កត់ធ្ងន់ថា ៖ បេីទោះបីជា អ្នកនោះមានស័ក្តិធំប៉ុណ្ណា មានខ្នងធំប៉ុណ្ណា បេីសិនជាមានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឲ្យបាន ដេីម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់  ដោយគ្មានករណីលេីកលែងឡេីយ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ