ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ដល់សិស្សនាយទាហានសកម្មជំនាន់ទី២៣ ក្នុងដំណើរទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ
March 11, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ពិធីសំណេះសំណាលចែករំលែកបទពិសោធន៍ការងារដល់សិស្សនាយទាហានសកម្មជំនាន់ទី២៣ ចំនួន ២៥៦នាក់ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  លោក លោកស្រីអភិបាលរងខេត្ត អភិបាលរងក្រុង ស្នងការរងខេត្ត និងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ លោក លោកស្រីជាប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

      តាមរបាយការណ៍របស់នាយទាហានសកម្មជំនាន់ទី២៣ ដែលបានជ្រើសរើសចូលសាលាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ចំនួន ២៥៦នាក់ ប្រុស ១៦៨នាក់ ឆ្លងតាមការប្រឡងជ្រើសរើស ហ្វឹកហាត់រយៈពេល ១ឆ្នាំ សិក្សាលើទ្រឹស្តីយុទ្ធវិធីវាយឆ្មក់ យុទ្ធដំណើរដកថយ ក្នុងនោះក៏មានមុខវិជ្ជាវិទ្យាសាស្ត្រ សិក្សាភាសាបារាំង បើកបរថរយន្ត លោតឆ័ត្រជាដើម។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយសិស្សនាយ ទាហានសកម្មជំនាន់ទី២៣ នៅខេត្តព្រះសីហនុ និងធ្វើបទបង្ហាញទាក់ទងបទពិសោធន៍ និងស្ថានភាពនៅខេត្តព្រះសីហនុ ដើម្បីជាការចែករំលែកនូវបទពិសោធន៍ទាក់ទិនជាមួយខេត្តតំបន់ឆ្នេរ ដែលមានភាពល្បីល្បាញ ផ្សារភ្ជាប់ជាមួយសម្តេចព្រះបរមរតនកោដ្ឋ ដែលបានកសាងខេត្តព្រះសីហនុ នៅដើមទសវត្សរ៍ ៥០ ជម្រុញការអភិវឌ្ឍកំពង់ផែ និងផ្លូវជាតិលេខ៤ ធ្វើឱ្យលំហូរទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ និងការដឹកជញ្ជូនទំនិញចេញ-ចូល ផ្តើមចេញពីសក្តានុពលនិងឆ្នេរសមុទ្ររបស់យើងរាជរដ្ឋាភិបាលកម្ពុជាបានជម្រុញការអភិវឌ្ឍខេត្តព្រះសីហនុ ផ្តល់ឱកាសឱ្យខេត្តស្រូបយកថវិកាតាមរយៈទេសចរណ៍ និងការដឹកជញ្ជូន វិនិយោគ។ ផ្តើមចេញពីការអភិវឌ្ឍធ្វើឱ្យអត្រា កំណើនសេដ្ឋកិច្ចជាតិមានជាង ៧ភាគរយ ក្នុងមួយឆ្នាំ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ មានសុខសន្តិភាព ធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុលូត លាស់យ៉ាងឆាប់រហ័ស។

      ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាខេត្តតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងបានជម្រុញខេត្តព្រះសីហនុ ជាខេត្តទីផ្សារហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់អ្នកវិនិយោគ និងទេសចរណ៍របស់យើង។ ការអភិវឌ្ឍន៍ខេត្តឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានកសាងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ មកដល់បច្ចុប្បន្នសាងសង់បានប្រមាណជា ២០ភាគរយ ហើយគ្រោងនិងបញ្ចប់នៅចុងឆ្នាំ ២០២២ខាងមុខ ចំណាយប្រាក់ប្រមាណ ២.០០០លានដុល្លាអាមេរិក ទន្ទឹមនោះព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ កំពុងត្រូវបានកសាងអភិវឌ្ឍន៍ពង្រីកជាបន្តបន្ទាប់ ដើម្បីឱ្យយន្តហោះធុនធំចុះចត ឆ្លើយតបទៅនឹងការរីកចម្រើនរបស់ខេត្ត ដែលមានការវិនិយោគនិងទេសចរមកលេងកម្សាន្តមានការកើនឡើងជារៀងរាល់ឆ្នាំ។ កំពង់ផែខេត្តព្រះសីហនុ ស្រូបយកទំនិញប្រមាណជា ៧០ភាគរយ នៃទំនិញក្នុងក្របខណ្ឌទូទាំងប្រទេស កំពង់ផែយើងបច្ចុប្បន្ននៅតូចយើងនិងបន្តពង្រឹងជាផែទឹកជ្រៅ ដើម្បីឱ្យនាវាធុនធំចូលចត ដឹកជញ្ជូនទំនិញទៅកាន់ពិភពលោកដោយសារតែផែយើងបច្ចុប្បន្ននៅតូចមិនទាន់ធ្វើការដឹកជញ្ជូនទំនិញត្រង់ទៅកាន់ពិភពលោកបានទេ។

      ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល កសាងផ្លូវក្នុងក្រុងព្រះសីហនុ ចំនួន ៣៤ខ្សែ មានប្រវែងជាង ៨៤គីឡូម៉ែត្រ បម្រើឱ្យវិស័យទេសចរណ៍ វិនិយោគ និងការដឹកជញ្ជូន យើងនិងកំពុងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដើម្បីបំរើឱ្យវិស័យទេសចរណ៍ក្រៅពីនោះក៏មានតំបន់កោះដែលភ្ញៀវទេសចរជាតិកំពុងចាប់អារម្មណ៍ទៅលេងកម្សាន្តមានការកើនឡើង។ ក្នុងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តបានឧបត្ថមថវិកាដល់នាយទាហានចំនួន ២៥៦នាក់ក្នុងម្នាក់ទទួលបានថវិកា ៥០.០០០រៀល និងគណៈរៀបចំកម្មវិធីថវិកា ២លានរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ