ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ៖ស៊ូឲ្យលិចទូកកណ្ដាលទន្លេកុំអោយភ្លើងឆេះផ្ទះ
March 10, 2020 អ្នកទស្សនា :

      ការលើកឡើងបែបនេះ ក្នុងឱកាសទិវាជាតិ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះជនរងគ្រោះលេីកទី១ បានរៀបចំនៅបរិវេណមុខអនុវិទ្យាល័យ ព្រៃចក្រី ភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
កុំការបញ្ជាក់របស់លោកស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យនៅក្នុងឆ្នាំ២០១៩ ត្រីមាសទីមួយឆ្នាំ២០២០ ទូទាំងខេត្តកំពង់ចាមមានគ្រោះអគ្គិភ័យកើតឡើងចំនួន ៤៩លើក ដែលបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ របួស ២នាក់ ឆេះផ្ទះ ៥៧ខ្នង ខូចខាតគិតជាប្រាក់ប្រមាណជា សរុប៨៦៧លាន រៀល 
ឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថាករណីដែលកើតឡើងទាំងអស់នេះគឺបណ្ដាលមកពីការធ្វេសប្រហែស និងការយល់ដឹងនៅមានកម្រិត។

      ឯកឧត្តមបានផ្ដាំផ្ញើបងបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកំពង់ចាម សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ព្រោះការចូលរួមទប់ស្កាត់គ្រោះអគ្គីភ័យមិនមែនជាកាតព្វកិច្ចរបស់នៅណាម្នាក់នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ដោយឡែកនៅក្នុងមូលដ្ឋានដូចជាគេហដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ គួរតែមានឧបករណ៍បង្ការពន្លត់អគ្គីភ័យជាបឋម និងត្រៀមសម្ភារៈសាមញ្ញៗដូចជា ភួយ ខ្សាច់ មានទឹកបំរុងទុកពេញពាង ។ល។ ជាពិសេសត្រូវមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើងចង្ក្រាន ការដុតទៀនធូប ចរន្តអគ្គិសនីនិងគ្រឿងដែលបង្កឲ្យមានអគ្គីភ័យកើតឡើង។ ប្រសិនបើមានករណីគ្រោះអគ្គីភ័យកើតឡើង សូមរាយការណ៍ជាបន្ទាន់ដល់កម្លាំងមានសមត្ថកិច្ច ដើម្បីបានជួយទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ