រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០
March 10, 2020 អ្នកទស្សនា :

      រសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គ.ជ.គ.ម និងជាអគ្គលេខាធិការស.អ.ក និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម​ លោកជំទាវ​ លោក-លោកស្រី ប្រតិភូ​នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត សមាជិក​ សមាជិកា​ មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី​ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មេប៉ុស្តិ៍ និងអ្នកពាក់ព័ន្ធទាំងអស់ផងដែរ។

      លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត និងជាប្រធានសមាគមន៍អតីតយុទ្ធជនខេត្តព្រះសីហនុ បានឱ្យដឹងថា អតីតយុទ្ធជនខេត្តព្រះសីហនុ មានចំនួន ១០៨៣នាក់ ក្នុងនោះជនពលី ២២២នាក់ ជនមរណ: ១៣៣នាក់ ជនពិការ ១៤៩នាក់ និវត្តន៍ជន ៥៦០នាក់ ជនបាត់បង់សមត្ថភាព ១៩នាក់។ ក្នុងនោះជីវភាពទីទ័លក្រ ៦៣នាក់ ក្រ ១៧៣នាក់ មានដីអត់ផ្ទះ ១៣នាក់ អត់ដី អត់ផ្ទះ ៤៨នាក់ រស់នៅលើដីសាធារណ: ១៩នាក់។

      ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ឆ្នាំ២០១៩កន្លងមកគ្រោះមហន្តរាយកើតឡើងចំនួន ៣២៧ករណី ក្នុងនោះគ្រោះធម្មជាតិ (ភ្លៀង ខ្យល់កន្ត្រាក់ រន្ទះបាញ់) មានចំនួន ១៣ករណី បាក់រលំអគារកម្ពស់ ៧ជាន់ ១ករណី  គ្រោះថ្នាក់ចរាចរចំនួន ២៧២ករណី អគ្គីភ័យចំនួន ៣៥ករណី និងលង់ទឹក ៦ករណី។

      ឯកឧត្តម បន្តថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម  
- ខ្វះមធ្យោបាយក្នុងការអន្តរាគមន៍ជួយសង្រ្គោះ ទូកទេសចរណ៍ ទៅកំសាន្តតាមបណ្តាកោះនានា។ 
- ខ្វះមធ្យាបាយ សម្ភារ: និងប្រព័ន្ធគ្រប់គ្រងទូកប្រជានេសាទ ដែលលិចលង់នៅលើផ្ទៃជលសា។ 
- ប្រជាពលរដ្ឋមួយចំនួនសង់ផ្ទះលើប្រព័ន្ធផ្លូវទឹក (អូរ ប្រឡាយ) និងចោលសំរាមលើអូរ ប្រឡាយបង្កឱ្យស្ទះចរន្តទឹក បណ្តាលឱ្យជន់លិចពេលមានភ្លៀងធ្លាក់ខ្លាំង។

      គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដាក់ចេញនូវទិសដៅការងារដូចខាងក្រោម៖  
-បន្តដឹកនាំ ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុនកម្លាំង និងមធ្យោបាយសរុបសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ 
  -បន្តដឹកនាំអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ១៨៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ ក្រោមជាតិ និងជម្រុញឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ឃុំ សង្កាត់ធ្វើបច្ចុប្បន្នភាព និងកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់។ 
-បន្តកិច្ចសហការជាមួយដៃគូរអភិវឌ្ឍ សប្បុរសជននានាក្នុងការត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុងភូមិសាស្រ្តខេត្តព្រះសីហនុទាំងមូល។ 
-បន្តការយកចិត្តទុកដាក់អនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមអំពីស្ថានភាព នៃការប្រែប្រួលអាកាសធាតុ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងមានវិធានការការពារ ទប់ស្កាត់អោយបានទាន់ពេលវេលា ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គ.ជ.គ.ម និងជាអគ្គលេខាធិការស.អ.ក មានប្រសាសន៍កោតសរសើរការខិតខំបំពេញការងារគ្រោះមហន្តរាយបានទាន់ពេលវេលា ដោយការទទួលខុសត្រូវ និងចំគោលដៅពិសេសគណ:កម្មការត្រូវកែសម្រួលជាមួយស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋានបានល្អប្រសើរ ។ យើងមិនត្រូវភ័យខ្លាចពីវីរ៉ុស Covid-19 តែយើងត្រូវភ័យក្លាយពីគ្រោះថ្នាក់ចរាចរណ៍វាបង្កគ្រោះថ្នាក់បាត់បង់អាយុជីវិតជារៀងរាល់ថ្ងៃ។យើងត្រូវរកដី សង់ផ្ទះជូនអតីតយុទ្ធជនរបស់យើងឱ្យបានសមរម្យ ក៍ប៉ុន្តែយើងក៍មិនអនុញ្ញាតឱ្យអតីតយុទ្ធ្ធជនរបស់យើងដែលបានរបបគោលនយោបាយដី ផ្ទះរួចហើយមិនបានស្នាក់នៅជាក់ស្តែងនោះទេប្រសិនបើយើងរកឃើញនិងត្រូវដកហូតយកដី និងផ្ទះមកវិញទុកឱ្យអតីតយុទ្ធជនរបស់យើងដែលគាត់គ្មានដី និងផ្ទះពិតប្រាកដ ហើយពួកគាត់រស់នៅរយ:ពេល ៥ឆ្នាំ និងទទួលបានកម្មសិទ្ធិស្របច្បាប់។កន្លងមកយើងក៍បានធ្វើការដកហូតផ្ទះ និងដីដែលអតីតយុទ្ធជនយើងទទួលបានរបបគោលនយោបាយពី
រដ្ឋតែមិនបានបំពេញកាតព្វកិច្ចស្នាក់នៅ ជាបន្តបន្ទាប់ដូចជានៅខេត្តក្រចេះ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ