រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការរៀបចំផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ(២០២០-២០២៤)
March 10, 2020 អ្នកទស្សនា :

       (ខេត្តឧត្ដរមានជ័យ)‌៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី ការរៀបចំផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ(២០២០-២០២៤) ក្រោមអធិបតីភាពឯកឧត្ដមប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមពី  លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីមន្ទីរអង្គភាពពាក់ព័ន្ធ និងគណៈអភិបាលក្រុង-ស្រុក ដោយកម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។ 

‌      កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង គឺដើម្បីរៀបចំឯកសារព័ត៌មាននានាពាក់ព័ន្ធ និងការកសាងផែនការអភិវឌ្ឍន៍ខេត្តនិងផ្សព្វផ្សាយអំពីការចាប់ផ្ដើមដំណើរការរៀបចំផែនការអភិវឌ្ឍន៍ខេត្តដល់អ្នកពាក់ព័ន្ធនានាឲ្យបានយល់ដឹង និងបានចូលរួមក្នុងដំណើរការនៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ