លំនៅដ្ឋានប៉ះពាល់នឹងការពង្រីកផ្លូវ ៨គ្រួសារនៅស្ពានវត្តពោធិ៍បន្ទាយជ័យ បានយល់ព្រមរុះរើក្រោយការសម្របសម្រួលរបស់អាជ្ញាធរខេត្តសៀមរាប
March 10, 2020 អ្នកទស្សនា :

      ដើមី្បដោះស្រាយនូវទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋទាំង០៨គ្រួសារដែលរងផលប៉ះពាល់ក្នុងការពង្រីកផ្លូវ នាព្រឹកថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនទាំង០៨គ្រួសារ រួមទាំងប្រជាពលរដ្ឋក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

      លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានធ្វើការបញ្ជាក់អំពីដំណោះស្រាយបញ្ហា រាល់ផលប៉ះពាល់ក្នុងការពង្រីកផ្លូវក្បាលស្ពានថ្មី ដែលបានប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ០៨គ្រួសារ គឺត្រូវបានធ្វើការដោះស្រាយដោយសន្តិវិធីនៅនឹងកន្លែង ដោយធ្វើការបែងចែកក្បាលដីដែលសល់ពីការបើកពង្រីកផ្លូវ ជូនបងប្អូនទាំង០៨គ្រួសារ ព្រមទាំងធ្វើការចាក់ដីបំពេញជូនពួកគាត់ថែមទាំងធ្វើការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលមានជីវភាពក្រីក្រ ពុំមានលទ្ធភាពសាងសង់ផ្ទះ ថ្មីរបស់ខ្លួនបាន។

      ឯកឧត្តម ទៀ សីហា អភិបាលខេត្តក៏បានឯកភាពទៅតាម និតិវិធីរបស់អាជ្ញាធរក្រុង ដើម្បីធ្វើការដោះស្រាយបញ្ហាទាំងនេះជូនដល់បងប្អូនទាំង០៨គ្រួសារនៅនឹងកន្លែង ដោយស្របទៅតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហារាល់ផលប៉ះពាល់ ដូចជាការពង្រីកផ្លូវក្បាលស្ពានវត្តពោធិ៍បន្ទាយជ័យ ដោយប្រជាពលរដ្ឋទទួលបានលំដ្ឋានថ្មី ហើយស្ពានក៏បន្តដំណើរការពង្រីកនិងសាងសង់ទៅតាមគម្រោងដែលបានគ្រោងទុកផងដែរ។ ម៉្យាងទៀតនៅពេលដែលស្ពានថ្មថ្មី និង ផ្លូវដែលបានបង្រីករួចរាល់នឹងធ្វើឲ្យជីវភាពបងប្អូនដែលមានលំនៅតាមដងផលនេះ នឹងមានការកែប្រែមុខមាត់ថ្មី ក៏ដូចប្រជាពលរដ្ឋឯទៀតផងដែរ។

      ឯកឧត្តមបន្ត ថាបញ្ហាកកស្ទះចរាចរណ៍នៅក្រុងសៀមរាប ក៏តែងមានជាអន្លើរៗ ដែលអាជ្ញាធរខេត្តត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់ ដោយមានគម្រោងធ្វើការស្ថាបនាសាងសង់ផ្លូវក្នុងក្រុង ប្រមាណ១០១ខ្សែ ដែលបច្ចុប្បន្នកំពុងដំណើរការជាបណ្តើរៗ ហើយនឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះផងដែរ។

      ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សុំកុំឲ្យមានការភ័យខ្លាចចំពោះបញ្ហាជម្ងឺឆ្លងថ្មី កូវិដ១៩ និងកុំអោយមានកាឬើសអើងទៅតាមប្រព័ន្ធបណ្តាញសង្គមមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានបំភិតបំភ័យ ខុសពីការពិត ដូចបងប្អូនដឹងស្រាប់ក្នុងពេលថ្មីៗនេះ។ បញ្ហាទាំងនេះ គឺជាគំនិតរបស់ក្រុមជនឆ្លៀតឱកាស ដើមី្បរកផលចំណេញពីបងប្អូន នៅពេលដែលយើងមានបញ្ហានេះ។ នៅពេលខាងមុខយើងនឹងសហការគ្នារៀបចំព្រឹត្តិការណ៍ សៀមរាបផ្ទះខ្ញុំ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ  សំអាតបរិស្ថាននៅតាមទីប្រជុំជន តាមគ្រឺះស្ថាន សាលារៀន និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាដើម ដោយមានការបាញ់ថ្នាំសម្លាប់មេរោគទៀតផង។ ក្នុងនោះដែរឯកឧត្តមក៏បាននាំនូវគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនទាំង០៨គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ,ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ ១យួរ និងថវិកា ១០ម៉ឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ