រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» 
March 10, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដែលរៀបចំនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ អង្គភាព និងស្ថាប័នក្នុងខេត្តជាច្រើននាក់ ផងដែរ។

      បន្ទាប់ពីលោកស្រី កែវ សាវឿន អភិបាលរងខេត្ត បានអាននូវព្រះរាជសារ សម្តេចព្រះមហាក្សត្រីយានី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ថ្លែងនៅក្នុងឱកាសទិវានារី អន្តរជាតិ រួចមក ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ ដល់មន្ទីរកិច្ចការនារី ដែលបានចូលរួមដើម្បីរៀបចំពិធីនេះក្នុងគោលដៅរំលឹកដល់ការតស៊ូ ព្យាយាម អត់ធ្មត់ និងចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្សឲ្យទទួលស្គាល់ និងផ្តល់ឱកាសដល់ស្រ្តី ទទួលបានអត្ថប្រយោជន៍ពីធនធានសេដ្ឋកិច្ចសង្គម និងសិទ្ធិ ជាពលរដ្ឋស្មើគ្នាជាមួយបុរសដើម្បីធ្វើឲ្យជីវិតរស់នៅឈានឆ្ពោះទៅរកភាពសុខដុមរម្យនា និងភាពសម្បូររុងរឿង រួចផុតពីភាពងាយរងគ្រោះ។

      ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ប្រធានបទ«មានសន្តិភាព មានការលើកកម្ពស់សមាសភាពយេនឌ័រ» គឺបានផ្តល់ន័យយ៉ាងសំខាន់និងទូលំទូលាយក្នុងការចូលរួម របស់បុរស និងស្ត្រី ដែលទទួលយកបាននូវសិទ្ធិស្មើគ្នា ឱកាសដូចៗគ្នា។ ម្យ៉ាងវិញទៀតការប្រារព្ធទិវានេះដែរក៏មានគោលបំណងបន្តរំលេចអំពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាពដែលយើងទាំងអស់គ្នាកំពុងអរគុណសន្តិភាពផងដែរ។
ឆ្លៀងក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយលោកជំទាវ ជាភរិយាថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការជាស្រ្តីក្នុងសាលាខេត្ត ព្រមទាំងបានជូននូវកាដូអនុស្សាវរីយ៍ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ