រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល
March 10, 2020 អ្នកទស្សនា :

      ខេត្ត​កណ្ដាល​៖​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹក​នាំ​កិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ជាលើកដំបូង ដែលឯកឧត្តមត្រូវបានប្រកាសអោយចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

      ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានស្នើដល់អភិបាលក្រុង-ស្រុក ទាំង១១ ក្នុងខេត្តកណ្ដាល ត្រូវធើ្វការអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ តាមដងផ្លូវ តាមសួនច្បារ សាលារៀន និងពង្រឹងការអនុវត្ត សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ អោយបានល្អប្រសើរ មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែល​នឹង​ឈាន​ចូល​មក​ដល់​នៅពេលខាងមុខនេះ។

      ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិតជាសំខាន់ណាស់ នៅតាមបណ្ដាលក្រុង-ស្រុក ដែលនេះជាការឆ្លុះបញ្ចាំងអោយឃើញពីការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងប្រទេសជាតិ​ទាំង​មូល​  ព្រមទាំងសបញ្ជក់ពីការយកចិត្តទុកដាក់​លើសោភ័ណ្ឌភាពក្រុង-ស្រុក ផងដែរ។

      ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវការប្រកួតប្រជែង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដាលក្រុង-ស្រុក ទាំង១១ ដើម្បីតាមដាន និងពិនិត្យមើល តើក្រុង-ស្រុកណាមួយ ដែលមានការអភិវឌ្ឍន៍រីកចំរើនជាងគេ និងយកធើ្វជាគំរូ អោយស្រុក-ក្រុង ផ្សែងៗទៀតអនុវត្តតាម។

      ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់កងកម្លាំងមន្រ្តីនគរបាលទាំងអស់ ត្រូវទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ដែលភាគច្រើនកើតនៅតាមព្រំដែន ដូច្នេះត្រូវការពារ ទប់ស្កាត់អោយបានជាដាច់ខាត ដើម្បីសុវត្ថិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងសង្គមជាតិរបស់យើងទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ