ស្នងការរដ្ឋាននគរបាល​ខេត្ត​កំពង់ចាម​ ​ប្រារព្ធពិធី​អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា​ ខូប​លេីក​ទី​១០៩
March 09, 2020 អ្នកទស្សនា :

      កំពង់ចាម​៖ នៅស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម នាព្រឹក​ថ្ងៃ​ទី​៩​ ខែមិនា​ ឆ្នាំ​២០២០នេះ​​ បានប្រារព្ធពិធី​អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០​ ក្រោមប្រធានបទ«មាន​សន្តិភាព​ មានការ​លេីក​កម្ពស់​សមភាព​យេនឌ័រ​» ដែលពិធីនេះត្រូវបានធ្វេីឡេីង​ ក្រោក្រោមវត្តមាន លោកំទាវ ញូង​ ចរិយា​ អ៊ុន​ ចាន់ដា​  លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ និងលោកស្រី ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​ លោក​ស្រី​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​នៃស្នងការ​នគរបាល​ខេត្ត​​ និងលោកស្រីជាភរិយា ព្រមទាំង​លោកអធិការស្រុកក្រុងទាំង១០​ និង​មន្រ្តីនគរបាលនារីចំណុះស្នងការដ្ឋាននគរបាល​ជា​ច្រើន​រូប​ផង​ដែរ​។ 

      ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​​ បានធ្វេីការ​ផ្សព្វផ្សាយ​ពី​យុទ្ធសាស្ត្រ​សំខាន់​ៗ​ របស់​ប្រមុខ​ថ្នាក់ដឹកនាំ​​រាជរដ្ឋាភិបាល​ ព្រមទាំង​​សម្តែងការកោតសរសើរចំពោះកងកម្លាំងនគរបាលនារីទាំងអស់ ដែលកន្លងមក​ បានចូលរួមចំណែកក្នុង កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធាណៈ ជូនប្រជាពលរដ្ឋ​ ក្នុងខេត្តកំ​ពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនោះក៏នៅមានកិច្ចការជំនាញច្រើនទៀត ដែលនគរបាលនារីបានចូលរួមយ៉ាងសកម្ម សហការជាមួយបុរស​ សម្រេចបានលទ្ធផល និងស្នាដៃលេចធ្លោជាច្រើនរួមទាំងការចូលរួមក្នុងកិច្ចការពារសន្តិសុខ​ ជូនព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ឥស្សរៈជនជាន់ខ្ពស់ និងពិធីផ្សេងៗទៀត ក៏មាននគរបាលនារីចូលរួមចំណែកផងដែរ​។

      ជាមួយ​គ្នា​នោះ​ លោក​ស្រី​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត​កំពង់ចាម​​ ក៏​បាន​ផ្តាំផ្ញេីដល់នគរបាលនារីទាំងអស់ ឲ្យ​ខិតខំប្រឹងប្រែង ក្នុង​ការអភិវឌ្ឍន៍សមត្ថិភាព លើកកំពស់សីលធម៌ វប្បធម៌​ អហឹង្សា នៅក្នុងគ្រួសារ អង្គភាព និងសង្គមដោយចូលរួមក្នុង ចលនាអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងផ្សព្វផ្សាយដល់បងប្អូនកូនចៅប្រជាពលរដ្ឋឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសវាង​ឲ្យ​ឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងការ​ប្រព្រឹត្ត​អំពើ​ហឹង្សា ដោយប្រកាន់យកនូវសីលធ៌ម សុជីវធ៌ម​ និងរួមចំណែករក្សាការពារសន្តិភាព សណ្តាប់ធ្នាប់ល្អ ដើម្បីរស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត​ ផង​ដែរ​៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ