រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០
March 09, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី៩ ខែមីនាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០១៩និងលើកទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម​ ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត។

      កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក-លោកស្រី ប្រតិភូនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតសរុបចំនួន ២៧២នាក់។

      ឯកឧត្តម​ ជាវ តាយ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើរបាយការណ៍ អំពីលទ្ធផលក្នុងឆ្នាំ២០១៩កន្លងទៅ ដោយមានការយកចិត្តទុកដាក់ពី សម្ដេចតេជោ​ ហ៊ុន សែន​ ប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធបណ្ឌិតបណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា រួមនិងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន ព្រះសង្ឃ ដែលបានជួយ ឧបត្ថម្ភគាំទ្រនិងចូលរួមជាមួយរដ្ឋបាលខេត្ត ធ្វើឲ្យការឆ្លើយតប និងអន្តរាគមន៍ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គីភ័យ នឹងគ្រោះថ្នាក់ដោយឧប្បត្តិហេតុផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

      ឯកឧត្តមជាវ តាយ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ​ ហ៊ុន សែន​ ប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមការងារ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ដល់រដ្ឋបាលខេត្តកំពត ក្នុងការត្រៀមឆ្លើយតប​ និងជួយអន្តរាគមន៍ ជូនដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។

      ជាមួយនឹងយន្តការការងារឆ្នាំ២០២០ ឯកឧត្តម​ ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានដាក់ទិសដៅបន្តដឹកនាំ ណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នឹងបន្តដឹកនាំអនុវត្តតាមអនុក្រឹត្យ រាជរដ្ឋាភិបាលលេខ១៨៨ អនក្រ.បក ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងជំរុញឲ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយភូមិ ដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាព និងត្រៀមលក្ខណៈគ្រប់បែបយ៉ាងតាមជំនាញនីមួយៗក្នុងការបង្ការ ឆ្លើយតបនិងប្រើប្រាស់កម្លាំង និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយកើតឡើងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ