មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទទួលបានម៉ាស់ ទឹកបរិសុទ្ធ និង មី ពីសាខាកាកក្រហមកម្ពុជាខេត្ត
March 09, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌មួយចំនួនឧត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

      នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ជូនចំពោះលោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ទាំងអស់ដែលកំពុងផ្ដល់សេវាសុខភាពយ៉ាងចិត្តទុក្ខដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវានៅទីនេះ ជាពិសេសជំវិញករណីជំងឺរលាកសួត (COVID-19) បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។ 

      លោកជំទាវក៏បានសំដែងនូវអំណរអរគុណបំផុតចំពោះក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងធ្វើការទាំងថ្ងៃ ទាំងយប់រហូតដល់ ១៥ ទៅ ១៦ម៉ោងឯណោះក្នុង១ថ្ងៃ ជំវិញករណី COVID-19 នេះ។ 

       លោកជំទាវ បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំជូនដល់មន្ទីរបង្អែកខេត្តសៀមរាប នាពេលនោះមានចំនួនតិចតួចក្តី ក៏សង្ឃឹមថានឹងអាចសម្រួលដល់មន្ទីរពេទ្យនេះបានចំណែកតូចណាមួយដែរ ហើយក៏ជាការបង្ហាញនូវការគិតគូររបស់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ។

អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖ ម៉ាស់ ៣ពាន់ ទឹកបរិសុទ្ធសុទ្ធ ៥០កេស មី ៣៦កេះ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ