អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ០៣ខ្សែក្នុងក្រុងសៀមរាប
March 09, 2020 អ្នកទស្សនា :

      ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាសង់ផ្លូវចំនួន ៣ខ្សែក្នុងនោះ ៖
១-ផ្លូវភូមិតាវៀន ចាប់ពីក្រោយផ្សារលើកាត់ផ្ទះតាអុចរហូតដល់ផ្លូវវាងក្រុងមានប្រវែង ១២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ និងដាក់លូមុខកាត់ ១ម៉ែត្រ(លូជ្រុង) ហើយផ្លូវនេះអនុវត្តបាន ប្រមាណ ៩៧% ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត ដោយសាងសង់ប្រភេទផ្លូវបេតុង។
២-ផ្លូវភូមិតាវៀន ចាប់ពីផ្លូវ ៧មករា ចំណុចហាងលក់គ្រឿងសំណង់លី ហាំងសេងរហូតដល់ក្រោយគ្លីនិកនាគទេពមឋនប្រវែង ៧៩០ម៉ែត្រ ទទឹង ៦,៥ម៉ែត្រ (លូជ្រុង) ហើយផ្លូវនេះអនុវត្តបានប្រមាណ ៣០% ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត ដោយសាងសង់ផ្លូវប្រភេទផ្លូវបេតុង។
៣-ផ្លូវក្រវ៉ាត់ក្រុង ចាប់ពីចុងកៅស៊ូរហូតដល់ផ្លូវបំបែកជន្លង់មានប្រវែង២២៣០ ទទឹង ១៤ម៉ែត្រ អនុវត្តបាន ៦០% និងការដាក់លូមូលមុខកាត់១ម៉ែត្រតាមបណ្តោយផ្លូវ អនុវត្តបាន ៧០% ដែលជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដោយសាងសង់ផ្លូវប្រភេទផ្លូវ DBST។

      សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវ ២ខាងលើនេះ ស្ថិតក្នុងចំណោមគម្រោងផ្លូវទាំង ១៧ របស់រដ្ឋបាលខេត្តសៀមរាប ហើយគម្រោងសាងសង់ផ្លូវផ្សេងៗទៀតបាននឹងកំពុងដំណើរការផងដែរ។

      ជាមួយនឹងការសាងសង់នេះ ឯកឧត្តម អភិបាលខេត្តក៏ស្នើសុំឱ្យបងប្អូនចូលរួមសហការក្នុងការពង្រីកទំហំផ្លូវដែលកំណត់ដោយអាជ្ញាធរខេត្ត។ ទន្ទឹមនឹងនេះ ឯកឧត្តមសូមធ្វើការយោគយល់ពីបងប្អូនខ្ពស់ពីសំណាក់បងប្អូនដែលបានរស់នៅតាមបណ្តោយផ្លូវនេះដែលមានការប៉ះពាល់ដោយក្រុមការងារសាងសង់ផ្លូវនេះ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ