អភិបាលខេត្តកណ្តាល ចុះពិនិត្យបន្ទប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ដេីម្បីត្រៀមបង្ការក្នុងករណីមានអ្នកឆ្លងជំងឺCovid-19 កេីតឡេីង
March 09, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល ៖នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញជុំវិញខេត្ត រួមជាមួយ លោក អភិបាលស្រុកក្រុងទាំង១១ បានចុះពិនិត្យការរៀបចំត្រៀម ការការពារក្នុងករណីមានអ្នកឆ្លងជំងឺCovid-19 នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។

      ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានអោយដឹងថា ខេត្តកណ្ដាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកអ្នកឆ្លងជំងឺCovid-19 ដោយបានរៀបចំក្រុមគ្រូពេទ្យព្យាបាល និងបន្ទប់សម្រាប់អ្នកជំងឺ អោយនៅកន្លែងដែលមានសុវត្ថិភាព និងមិនអាចទៅចម្លងអ្នកដទៃបាន និងធ្វេីការពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះនេះផងដែរ។

      ក្នុងឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំដល់អភិបាល ស្រុក ក្រុង ទាំងអស់ត្រូវត្រៀម ឧបករណ៍ បន្ទប់ និងពេទ្យនៅតាមមន្ទីរពេទ្យបង្អែក ក្នុងមូលដ្ឋានរបស់ខ្លូន ដេីម្បីត្រៀមទទួលអ្នកជំងឺ ក្នុងករណីមានអ្នកឆ្លងជំងឺរលាកសួតថ្មីCovid-19។

      ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យជាប្រចាំដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ហេីយបើសិនបងប្អូននៅតាមមូលដ្ឋានមានការសង្ស័យដូចជាកម្តៅក្នុងខ្លួនក្តៅលើសពី៣៧អង្សា អាចអញ្ជើញមកពិនិត្យ និងពិគ្រោះជាមួយ លោកគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបង្អែកជ័យជំនះបាន និង មន្ទីរពេទ្យ ដែលនៅជិត ដែលមានឯកទេសត្រឹមត្រូវ និងឧបករណ៍គ្រប់គ្រាន់។

      ឯកឧត្តមបានបញ្ជាក់ថា មកទល់ពេលនេះ នៅខេត្តកណ្តាលមិនទាន់មានវត្តមានជំងឺCovid-19 នៅឡើយទេក្នុងទឹកដីខេត្តកណ្តាល។

      ឯកឧត្តមអភិបាលខេត្ត បានស្នេីដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋនូវព័ត៌មាន ដែលកំពុងមានជាក់ស្ដែង និងត្រូវនាំគ្នាយកចិត្តទុកដាក់ ទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយ ដែលទទួលបានពីប្រភBមិនច្បាស់លាស់ ដែលការផ្សាយនោះធ្វើឱ្យសាធារណជន មានការយល់ច្រឡំ មានការភ័យខ្លាចនៅក្នុងខេត្ត ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងទាំងមូលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ