សមិទ្ធផលនានា ក្នុងវត្តព្រះវិហាធំ សរសរ ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ តម្លៃជាង ១៥ ម៉ឺនដុល្លាអារមេរិក ត្រូវបានកាត់ខ្សែបូរសម្ពោធជាផ្លូវការ
March 08, 2020 អ្នកទស្សនា :

      ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២០ ក្នុងវត្តព្រះវិហាធំ សរសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ រៀបចំសម្ពោធសមិទ្ធផលនានា ក្នុងតម្លៃជាង១៥ម៉ឺនដុល្លាអារមេរិក ក្នុងនោះរួមមាន ៖ ទីតាំងទស្សនាការ ផ្លូវបេតុង ដងទង់ជាតិ សួនច្បារ ចាក់ដី របង ក្លោងទ្វារ ព្រះចេតិយ និងព្រះពុទ្ធរូបដែលត្រូវសិត ដោយមាស ប្រាក់ ស្ពាន់ និងសំរិទ្ធទម្ងន់១០០៨គីឡូក្រាម ត្រូវបានកាត់ខ្សែបូរសម្ពោធជាផ្លូវការ ឲ្យប្រជាពុទ្ធបរិស័ទគោរពប្រន័បត្តិ ក៏ដូចជាផ្តល់ដល់ភ្ញៀវទេចរណ៍មកកំសាន្តទស្សនា ក្រោមអធីបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត រួមព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទប្រមាណជាង១០០០នាក់។

      ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានថ្លែងថា ៖ សមិទ្ធផលជាច្រើន បានកើតដោយការប្រឹងប្រែងចូលរួមសហការពីប្រជាពុទ្ធបរិស័ទ្ធទាំងជិតឆ្ងាយ តាមរយៈប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍ក្រោមនយោបាយឈ្នះ-ឈ្នះ។ ហើយបើយើងពិនិត្យលទ្ធផលជាក់ស្តែងសម្រាប់ប្រទេសកម្ពុជាគឺបានការពារឯករាជ្យជាតិ ទទួលបានអធិតេយ្យភាព បូរណភាពដែនដី បានយ៉ាងគត់មុត ការពារបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានយ៉ាងរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។ រាជរដ្ឋាភិបាលបានបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ បានឆ្ពោះទៅកាន់ជ័យជម្នះធំៗ និងថ្មីៗថែមទៀត ហើយនៅរៀងរាល់ឆ្នាំ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧% ផងដែរ។

      ឯកឧត្តមបន្តថា ៖ របប ពុល ពត បានវាយប្រហារ និងកម្ទិចនូវហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិជាច្រើន ក្នុងន័យចង់លុបបំបាតឲ្យអស់នូវអត្តសញ្ញាណជាតិ ប៉ុន្តែក្រោមនយោបាយដឹកនាំ ប្រកបដោយគិត្តិបណ្ឌិត និងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បានប្រែក្លាយប្រទេសជាតិកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា។ ហើយសម្រាប់ស្រុកសំបូរ នៃខេត្តក្រចេះនេះ ក៏មានការចូលរួមកសាងរីកចម្រើន និងអភិវឌ្ឍន៍ជាច្រើន ពីគ្រប់ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ នូវសទ្ធាជ្រះថ្លា ក្នុងការអភិវឌ្ឍន៍ស្រុកដែលជាតំបន់សម្បូរទៅដោយតំបន់ទេសចរជាច្រើន ក៏ដូចជាអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏មានបំពាក់នូវគ្រឿងឥស្សរិយយស ដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទសប្បុរសចំនួន ៣៦ អង្គ-នាក់ និងផ្តល់អំណោយដល់តាជីយាយជីដែលបានមកចូលរួម ដោយម្នាក់ទទួលបាន ក្រណាត់សរ១ដុំ និងថវិការ ៥ ពាន់រៀលផងដែរ៕

ប្រភព៖​ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ