រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីជំនាញ និងវិស័យឯកជន ទប់ទល់នឹងវិបត្តិនានាបណ្តាលមកពីជំងឺ COVID-19
March 08, 2020 អ្នកទស្សនា :

       នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្នុងកិច្ចប្រជុំបន្ទាន់ជាមួយមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជនជុំវិញបញ្ហាជំងឺ COVID-19 ដើម្បីដោះស្រាយ និងវិធានការនានាជុំវិញវិបត្តិជំងឺកូវីដ។

       ក្នុងកិច្ចប្រជុំនេះ គឺបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាច និងសិក្សាលទ្ធភាពនានា ក្នុងការជួយដល់ក្រុមហ៊ុន សហគ្រាស ជាពិសេសជីវភាពរបស់និយោជិតជាដើម។

       ក្រោយពីពិភាក្សារួចមក ឯកឧត្តម អភិបាលខេត្ត បានដាក់វិធានការ និងណែនាំមួយដូចខាងក្រោម ៖
១.ចូលរួមតាមដានព័ត៌មានពិត និងចាត់វិធានការបំពុលព័ត៌មានបានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅទាំងស្មារតី និងសម្ភារៈ។ អាជ្ញាធរខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំពុលព័ត៌មាន ដោយចាត់ឲ្យស្នងការនគរបាលខេត្តចាត់វិធានការ ដោយសហការជាមួយ
២.រួមគ្នាបើកយុទ្ធនាការ ដោយសហការជាមួយសសយក យុវជន មន្ត្រីរាជការ វិស័យឯកជន ចូលរួមចលនាសំអាតកំចាត់មេរោគមេរោគនៅតាមទីប្រជុំជន និងកន្លែងសំខាន់ៗ មួយចំនួនទៀត។
៣.មន្ទីរសុខាភិបាល ស្នងការ អាវុធហត្ថ ត្រូវសហការជួយរុករកអ្នកមានទំនាក់ទំនងជាមួយជនជាតិជប៉ុនរួចហើយ។ ចំពោះអ្នកជាប់ផ្ទាល់ ៤នាក់ វិជ្ជមាន១នាក់ ចំពោះអ្នកជាប់ផ្ទាល់ជាមួយអ្នកឆ្លងជាជនជាតិខ្មែរ ៣នាក់ មិនឆ្លងទេ។
៤.បន្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាប្រក្រតី ដើម្បីត្រៀមទទួលភ្ញៀវក្រោយចប់វិបត្តិកូវីដ១៩
៥.បន្តសំអាតស្ទឹងសៀមរាប តាមរយៈការវិនិយោគស្ទឹងសៀមរាប ដោយត្រូវរួសរាន់ក្នុងការជម្រុញការបើកការដ្ឋាន
៦.ក្រុង ស្រុកទាំង១២ ត្រូវបន្តរៀបចំសក្តានុពល ទេសចរណ៍ ជាអេកូទេសចរណ៍ និងវប្បធម៌ ដោយពន្លឿនការសិក្សា យ៉ាងយូរមិនអោយលើសមួយឆ្នាំ
៧.ការត្រួតពិនិត្យម្ហូបអាហារ ចំណីអាហារ ដោយពាណិជ្ជកម្ម កាំកុងត្រូល ត្រូវពិនិត្យដោយយកចិត្តទុកដាក់។ បំផុសចលនារៀបចំអោយមានម្ហូបអាហារជអត្តសញ្ញាណក្រុង ស្រុកនីមួយ ក៏ដូចជារួមចំណែកទាក់ទងភ្ញៀវទេសចរណ៍៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ