ក្រុងបាត់ដំបង បានទទួលពានរង្វាន់ជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន២០១៨
January 27, 2018 អ្នកទស្សនា :

រសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម និងឡើងទទួលពានរង្វាន់ជ័យលាភីឡាបិលក្រុងបាត់ដំបង ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន២០១៨ នៅសណ្ឋាគារ Shangri-La Hotel, Chiang Mai នៅខេត្តឈៀងម៉ៃ ព្រះរាជាណាចក្រថៃ ។ ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន២០១៨នេះ ក៏មាន​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​ជាច្រើន ចាប់ពីថ្ងៃទី ២២ ដល់២៦ ខែមករា ឆ្នាំ២០១៨ ដែលមាន​ជាអាទិ៍​ កម្ម​វ​ធី​ជួបប្រជុំ​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​អាស៊ាន ការប្រគល់​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ ​រង្វាន់​សណ្ឋាគារ​បៃតង​អាស៊ាន រង្វាន់ ASEAN MICE Venue Standard ​និង​រង្វាន់​និរន្តរភាព​ទេសចរណ៍​អាស៊ាន ដល់​ប្រទេស​សមាជិក​អាស៊ាន និង​កម្មវិធី​ពិព័រណ៍​ទេសចរណ៍​អាស៊ាន​ (TRAVEX) ដែលមាន​ការចូលរួម​ពី​សំណាក់​ប្រ​ត្តិ​ប​ត្តិ​ករ​ទេសចរណ៍​អាស៊ាន​ជា​អ្នកលក់ (Sellers) និង​អ្នកទិញ (Buyers) ពី​ក្នង​តំបន់ និង​ពិភពលោក​ផងដែរ​។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ខេត្ត-ក្រុងដែលទទួលបានពានរង្វាន់រួមមាន ពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន (Asean Clean Tourist City ) មានក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុងកែប ពានរង្វាន់សណ្ឋាគារបៃតងអាស៊ាន ទទួលបាន៥ សណ្ឋាគារ (Asean Clean Hotel Award ) ពានរង្វាន់ Asean Mice Venue Standard ៥កន្លែង ពានរង្វាន់និរន្តរភាពទេសចរណ៍អាស៊ាន (Asean Tourist Sustainable award )មានរាជធានីភ្នំពេញ និងខេត្តកែប ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ