ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣
March 05, 2020 អ្នកទស្សនា :

       កំពង់ឆ្នាំង៖ កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរង
ខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។ 

       គោលបំណងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងលើកទី៩ ដើម្បីពិនិត្យ និង ឆ្លងរបាយការណ៍សមិទ្ធផលសកម្មភាពការងាររបស់ខេត្តដែលបានសម្រេចបាននាខែកន្លងមក។ 

       ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈនៅក្នុងរយៈពេលកន្លងមកនេះ ខេត្តកំពង់ឆ្នាំង បានធ្វើការអភិវឌ្ឍ លើគ្រប់វិស័យដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និង កំណើនសេដ្ឋកិច្ចដើម្បី
អោយខេត្តកំពង់ឆ្នាំងកាន់តែមានមានការរីកចំរើនបន្ថែមទៀតជាពិសេសសោភ័ណ្ឌភាពក្នុងក្រុង។ ជាពិសេសនាពេលខាងមុខនេះ អាជ្ញាធរខេត្តនឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធភ្លើងបំភ្លឺតាមផ្លូវជាប្រព័ន្ធភ្លើងវ័យឆ្លាត (smart light) ដែលមានលក្ខណៈសន្សំសំចៃថាមពល និង មានពន្លឺភ្លើងច្បាស់ជាងមុន។ បើទោះបីជាកន្លងមកនៅខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍយ៉ាងណាក៏ដោយប៉ុន្តែនៅមានភាពអសកម្មមួយចំនួនដែលបច្ចុប្បន្នខេត្តកំពុងរៀបចំធ្វើការកែលម្អដើម្បីអោយការអភិវឌ្ឍកាន់តែមានភាពប្រសើរឡើង។

       ឯកឧត្តម ឡុង ឈុនឡៃ បានសម្តែងនូវការកោត
សរសើរ ចំពោះគណៈអភិបាលខត្តមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តកំពង់ឆ្នាំងមានការកែប្រែមុខមាត់ថ្មី ទាក់ទាញបាននូវវិយោគទុនមកបណ្តាក់ទុន ធ្វើអោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងថែមទៀតផងដែរ។ 

       ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍បន្តថាៈ ពាក់ព័ន្ធ និង ភាពអសកម្មមួយចំនួនសូម អោយអាជ្ញាធរ និង មន្រ្តីជំនាញផ្លាស់ប្តូរឥរិយាបទនៃការធ្វើការងារអោយបានស្របតាមច្បាប់។ 
ដូចជាទីតាំងភាពមិនប្រក្រតីនៃស្ថានីយថ្លឹងរថយន្ត តួលេខនៃការឃាត់រថយន្តមានចំនួនច្រើន ប៉ុន្តែការផាកពិន័យមិនបានតុល្យភាពគ្នា។ ករណីចំនួននៃការធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ អ្នកធ្វើគឺមានភាពធ្វេសប្រហែសច្រើន នៅពុំទាន់អនុវត្តបានត្រឹមត្រូវនៅឡើយ។ ករណីដឹកលើសទម្ងន់ និង សំពីងសំពោងនៅតែមាន ចរាចរណ៍នៅលើដងផ្លូវ ដែលសមត្ថកិច្ចនគរបាលចរណ៍ត្រូវរឹតបន្តឹងបន្ថែមទៀតដោយត្រូវអនុវត្តអោយបានតាមច្បាប់ បានកំណត់។ ជាពិសេសត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាអោយភូមិដ្ឋានរបស់ប្រជាពលរដ្ឋមានសុខសុវត្ថិភាពល្អ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ