រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០
March 05, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំធំ អគារ"ឃ" សាលាខេត្តស្វាយរៀង ឯកឧត្តម  ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ និង
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ "សន្តិភាព មានការលើកកម្ពស់សមភាពយែនឌ័រ" ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

      អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា លោកជំទាវអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវ លោកស្រីជាភរិយាថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី មន្ត្រីរាជការសរុបវត្តមាន ប្រមាណ ៣០០នាក់។

      ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្នើឲ្យអង្គពិធីទាំងមូលត្រូវយកចិត្តទុកដាក់ ៖
ទី១. ស្រ្តីក្នុងក្របខណ្ឌរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង ត្រូវចេះរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន និងការងារផ្សេងៗដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។  
២. ស្រ្តីរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីស្ថិរភាពរស់នៅរបស់ក្រុមគ្រួសារ និងស្ថិរភាពអង្គភាព។
៣.ក្នុងតួនាទីជាម្តាយ ជាយាយ និងឧត្តមភរិយា ស្ត្រី្តត្រូវអប់រំកូន ចៅឲ្យខិតខំរៀនសូត្រឲ្យនៅឆ្ងាយពីគ្រឿងញៀន។ ត្រូវប្រកាន់យកការគោរព សុភាពរាបសារ និងសីលធម៌ អហិង្សា ជៀសវាងពាក្យអសុរស ដើម្បីឲ្យពួកគេក្លាយជាកុលបុត្រ កុលធីតាល្អប្រសើររបស់សង្គមជាតិ ចេះគោរពច្បាប់ និងចេះអត់ឱនអធ្យាស្រ័យ ។ល។
៤. ស្នើដល់កងកម្លាំងគ្រប់ប្រភេទត្រៀមរៀបចំ ការពារសណ្តាប់ធ្នាប់ឲ្យបានល្អ សម្រាប់ព្រឹត្តិការណ៍ សង្ក្រានស្វាយរៀង ឆ្នាំ ២០២០ ក៏ដូចជាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្តផងដែរ។
៥. ស្នើបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យដែលកើតឡើងជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
៦. ត្រូវចេះការពារខ្លួន ចេះធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អ បំផុត ដែលការពាររខ្លួនបានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19  ដែលបច្ចុប្បន្ននេះជំងឺ COVID-19 បាននឹងកំពុងរីករាលដាលពាសពេញពិភពលោក៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ