ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ
January 26, 2018 អ្នកទស្សនា :

រសៀលថ្ងៃថ្ងៃសុក្រ ១០កើត ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងាររបស់មន្ទីអប់រំ យុវជន និងកីឡាខេត្តតាកែវ ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៧-២០១៨ នៅសាលសហសិក្សាមជ្ឍមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ ប្រធាន អនុប្រធានការិយាល័យអប់រំក្រុង ស្រុក នាយកមធ្យមសិក្សា ប្រធានកម្រងបឋមសិក្សា ដៃគូរអភិវឌ្ឍន៍ និងតំណាងសហគមន៍សរុប ៣១០នាក់។ ក្រោយពីបានស្តាប់នូវរបាយការណ៍បូកសរុបរបស់លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវរួមមក ឯកឧត្តមអភិបាលខេត្តបានមានមតិកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រី និងបុគ្គលិកអប់រំទាំងអស់ដែលបានខិតខំកន្លងមក ក្នងការបណ្តុះថ្នាលជំនាន់ក្រោយ ក៏ដូចជាពង្រឹងគុណភាពអប់រំនៅក្នុងខេត្ត។ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់លោកប្រធានមន្ទីរត្រូវខិតខំពង្រឹងបន្ថែមទៀតនូវការគ្រប់គ្រងរដ្ឋបាល នៅក្នុងមន្ទីរក៏ដូចជាតាមសាលានានាជាពិសេសគឺការគ្រប់គ្រងវត្តមានមន្ត្រី លោកគ្រូអ្នកគ្រូ ហើយត្រូវចុះអធិការកិច្ចនៅតាមសាលាដើម្បីត្រួតពិនិត្យការដឹកនាំរបស់នាយកសាលា និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូទាំងអស់នៅតាមសាលាដើម្បីធានាឱ្យបានថាការបង្រៀនត្រឹមត្រូវតាមម៉ោង និងកម្មវិធីសិក្សាដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមពីនោះឯកឧត្តមបានបញ្ជាមិនឱ្យមានដាច់ខាតនូវការរត់ការផ្លាស់ប្តូរសាលាខុសពីគោលការណ៍របស់ក្រសួង និងបានណែនាំពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងមន្ទីរផងដែរ ហើយហាមដាច់ខាត ការកាត់ថវិការផ្សេងៗក៏ដូចជាប្រាក់បេសកកម្មរបស់មន្ត្រីដែលនោះគឺជាអំពើពុករលួយដែលត្រូវប្រឈមមុខចំពោះមុខច្បាប់។ ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់មន្ទីរគួរបង្កើតខ្សែទូរស័ព្ទចំនួនពីរខ្សែរដើម្បីចាំទទួលនូវពាក្យបណ្តឹងនានារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាមាតាបិតាសិស្សពាក់ព័ន្ធនឹងការគ្រប់គ្រង ក៏ដូចជាបញ្ហាអប់រំនៅតាមសាលានានា។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តតាកែវ (ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ