រដ្ឋបាលខេត្តកោះកុង រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងខេមរភូមិន្ទ
March 05, 2020 អ្នកទស្សនា :

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ការអភិវឌ្ឍន៍ និងការអភិរក្ស ប្រកបដោយចីរភាព ដែលរៀបចំឡើងនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០។

      លោកជំទាវអភិបាលខេត្តកោះកុង បានគូសបញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃប្លង់គោលប្រើប្រាស់ដីក្រុងខេមរភូមិន្ទ គឺសំដៅរៀបចំ និងអភិវឌ្ឍក្រុងខេមរភូមិន្ទ ជាទីក្រុងទំនើបឆ្នេរសមុទ្រ ធម្មជាតិស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្មគាំទ្រឧស្សាហកម្មបច្ចេកវិទ្យាទំនើប ភស្តុភានិងអ័ក្សដឹកជញ្ជូនអន្តរជាតិ ប្រកបដោយសេវាកម្មក្រុងសម្បូរបែបគុណភាព បរិស្ថាន រស់នៅល្អ ផាសុខភាព និងសុភមង្គលល្អ។ ប្លង់គោលប្រើប្រាស់ដីក្រុងខេមរភូមិន្ទមានគោលដៅ៖
១-គ្រប់គ្រងការប្រើប្រាស់ដី និងនគរូបនីយកម្មប្រកបដោយប្រសិទ្ធភាព ចីរភាព តុល្យភាពនិងសមាហរណកម្ម។
២-ជម្រុញបង្កើនសេដ្ឋកច្ច អភិវឌ្ឍធុរកច្ចទាក់ទាញ គាំទ្រដល់ការវិនយោគសាធារណៈនងវិស័យឯកជន ដើម្បីសមធម៌សង្គមនិងផ្តល់ការងារ។
៣-ការពារបរិស្ថាន ធនធានធម្មជាតិ ការអភិវឌ្ឍបៃតង និងបង្កាទប់ស្កាត់គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។
៤-លើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការគ្រប់គ្រង ការកែលម្អ និងបង្កាទប់ស្កាត់គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព និងបង្កាទប់ស្កាត់គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។
៥-ធ្វើសមាហរណកម្មផែនការូបវន្ត សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងផែនការតាមវិស័យ ដើម្បីធានាភាពសុខដុមនីយកម្ម និងការអភិវឌ្ឍដោយចីរភាព។
៦-ដោះស្រាយ និងឆ្លើយតបបានល្អតាមតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងតម្រូវការគ្រប់គ្រងជាក់ស្តែងរបស់អាជ្ញាធរមានសមត្តកិច្ច៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ