ឯកឧត្តម យន្ត មីន បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យឡើងវិញទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន
January 26, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃ ១០កើត  ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំពិនិត្យឡើងវិញទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន រយះពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅរមណីយដ្ឋានឆ្នេរសុខា ក្រុង ខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងពត៍មាន លោកជំទាវ Anne Lemaitre អង្កការ UNESCOO ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។      ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មានរយៈពេល ៣ថ្ងៃនេះទទួលបានលទ្ធផលល្អប្រសើរ  ។ អង្គភាពសារព័ត៌មានជួយរួមចំណែកស្ថាប នា កែលម្អស្ថានភាព ជីវភាពក្នុងសង្គមយ៉ាងសំខាន់ ថ្មីៗនេះតាមកិច្ចប្រជុំរៀបចំច្បាប់ស្ដីពីសិទ្ធទទួលបានព័ត៌មាននៅខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍ការពិភាក្សារយៈពេល ៣ថ្ងៃ នៅតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ដើម្បីផ្លាស់ប្ដូរយោបល់ បទពិសោធន៍ដំណើរការបានល្អ និងទទួលយកបានទាំងអស់គ្នា យើងដឹងហើយថា ច្បាប់សារព័ត៌មាននៅកម្ពុជាមានសិទ្ធិទូលំទូលាយ យើងត្រូវកែតម្រូវខ្លះឲ្យចំគោលដៅ សារព័ត៌មាន គឺជាអាវុធមួយអាចបំពុលបរិយាកាសសង្គមបាន ប្រសិនបើយើងប្រើវាមិនបានត្រឹមត្រូវ ដូច្នេះច្បាប់នេះ យើងទទួលយកបានទាំងអ្នកសារព័ត៌មាន អ្នកស្ដាប់ព័ត៌មាន និងអ្នកគ្រប់គ្រងព័ត៌មានទទួលបានជោគជ័យ និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ។      ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ឲ្យដឹងថា កិច្ចប្រជុំពិនិត្យឡើងវិញ និងទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន រយៈពេល ៣ថ្ងៃនេះ គឺយើងបានសំអាតឃ្លាឃ្លោង និងនៅមានចំនុចខ្លះដែលយើងមិនទាន់បានឯកភាពគ្នា ឥឡូវយើងបានសម្រេចដោយសារច្បាប់នេះ គឺមានជាភាសាបារាំង ភាសារខ្មែរ និងភាសារអង់គ្លេស ឲ្យត្រូវទាំងអស់ ដោយសារការប្រជុំកន្លងមក យើងបានចងក្រងឯកសារ  ហើយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ខាងមុខ យើងនឹងធ្វើសន្និសីទកាសែតមួយ ដើម្បីនិយាយពីការសម្រេចការតាក់តែងពង្រាងច្បាប់ ស្តីពីសិទ្ធទទួលបានពត៍មាន នេះគឺជាសេចក្តីព្រាង និងបន្ទាប់មកទៀតយើងសុំសិទ្ធិអនុញ្ញាតពីសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីធ្វើការប្រជុំអន្តរក្រសួង នៅពេលដែលប្រជុំអន្តរក្រសួងសម្រេចហើយ យើងនឹងដាក់ចូលគណៈរដ្ឋមន្ត្រី និងបញ្ជូនទៅរដ្ឋសភា ដើម្បីធ្វើការស្នើច្បាប់អនុ ម័ត ព្រោះវាមានជាដំណាក់កាលច្រើន បើយើងរាប់តាំងពីដំណាក់កាលចាប់ផ្ដើមរហូតដល់បច្ចុប្បន្នមានរយៈពេល ១៤ឆ្នាំហើយ នេះជាជោគជ័យមួយដែលកម្រមានប្រទេស ណាដែលអាចធ្វើបាន ដែលលោកជំទាវប្រធានអង្កការយូណេស្កូ មានប្រសាសន៍លើកឡើងថា នៅក្នុងតំបន់នេះ មិនទាន់មានប្រទេសណាមួយធ្វើច្បាប់សារពត៍មានអញ្ជើញអង្គការសង្គមស៊ីវិល អង្គការសហប្រជាជាតិ ជជែកលើច្បាប់សារពត៍មាន  នេះជាការបង្ហាញការបើកទូលាយផ្នែកប្រជាធិបតេយ្យនៃប្រទេសកម្ពុជា និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំសង្គមមួយមានប្រជាធិបតេយ្យអាស្រ័យដោយសិទ្ធិទទួលបានព័ត៌មានជាគោលការណ៍មួយយ៉ាងសំខាន់នៃប្រជាធិបតេយ្យនៅក្នុងសង្គមកម្ពុជា ។      ឯកឧត្តម ខៀវ កាញារីទ្ធ បានបន្តថា ការពិភាក្សានេះ គឺជាការបិទបញ្ចប់នៃជំហានដំបូង ព្រោះនៅពេលដែលយើងប្រជុំនៅអន្តរក្រសួងអាចនឹងលើកឡើងទៀត ការប្រជុំនៅគណៈរដ្ឋមន្ត្រី ក៍មានការលើកឡើងទៀត ហើយនៅពេលប្រជុំសភានឹងអាចលើកទៀត និយាយរួម យើងអាចរៀបចំជាគម្រោងមួយគ្រប់គ្រាន់រួចរាល់អស់ហើយ សម្រាប់ យកមកអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យមានប្រសិទ្ធភាព និងតម្លាភាព ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ