រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
March 04, 2020 អ្នកទស្សនា :

      កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

      ក្នុងនោះ រដ្ឋបាលខេត្ត ក៏សូមជូនដំណឹងដល់សាធារណជនព្រមទាំងគ្រប់អង្គភាព និងស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដីទាំងអស់ក្នុងតំបន់ធ្វើការវិនិច្ឆ័យភូមិដីដុះក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឲ្យបានជ្រាប និងចូលរួមស្តាប់ខ្លឹមសារនៃកិច្ចប្រជុំ ដែលគណៈកម្មការរដ្ឋបាលនឹងបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីនៅភូមិដីដុះក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨ៈ៣០នាទី នៅបរវេណវត្តបូទុមរាជាដីដុះ៕

ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ