រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០
March 04, 2020 អ្នកទស្សនា :

      បន្ទាយមានជ័យ​៖ នាព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ លោក គឹង វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ "លើកកម្ពស់ការផ្តល់សេវា ដោយគ្មានការរើសអើង" នៅសាលាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

      ចលនានារីអន្តរជាតិ ប្រកបដោយភាពអត់ធ្មត់ពុះពាររាល់ការលំបាកគ្រប់បែបយ៉ាង កាលពីជាង១០០ ឆ្នាំមុន ពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ជីវភាព ឋានៈ តួនាទី របស់ស្ត្រីនៅគ្រប់ទិសទី ជាចលនាតស៊ូ គួរឲ្យគោរព និងកោតសរសើរក្រៃលេង ហើយក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអំពើហិង្សា ការរើសអើង ប្រឆាំងនឹងនារីភេទ និងឈានដល់ការលើកកម្ពស់សមភាពយេនឌ័រ សមធម៌សង្គម និងបរិយប័ន្ន វឌ្ឍនភាព និងសន្តិភាពពិតប្រាកដដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។

      មានប្រសាសន៍នាឱកាសនោះ លោក គឹង​ វណ្ណ: អភិបាលនៃគណៈអភិបាលរង​ ខេត្តបន្ទាយមានជ័យ ក៏បានលេីកឡេីងថា ៖ ស្រ្តី គឺជាមាតាពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ លេីកិច្ចការងារកសាងប្រទេសជាតិមាតុភូមិ។ ស្រ្តី គឺជាកម្លាំងដែលមិនអាចខ្វះខាតបានក្នុងកិច្ចការងារអភិវឌ្ឍប្រទេសជាតិ ពិតណាស់បេីគ្មានការចូលរួមពីស្រ្តីនោះទេ ប្រទេសជាតិរបស់យេីងក៏គ្មានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះទេ នេះក៏ដោយសាតែកិច្ចខិតខំប្រឹងប្រែងរបស់ស្រ្តីចូលរួមយ៉ាងសកម្មដោយមិនខ្លាចនឿយហត់ឡេីយ ពោលគឺស្រ្តីអាចធ្វេីអ្វីបានដូចបុរសដែរ។

      ជាចុង​បញ្ចប់​នាឱកាសនោះផងដែល​ គណៈអធិបតីបន្ទាប់ពីបញ្ចប់កម្មវិធី បានជូន​វត្ថុអនុស្សាវរីយ៍​ និងបានបង្ហោះប៉េងប៉ោង ជានិមត្តរូបដេីម្បីអបអរសាទរ ខួបលេីកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ