រដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនាឆ្នាំ២០២០
March 04, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តបានរៀបចំពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ(មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ) ក្រោមអធិបតីភាព ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ដោយមានការចូលរួមពីបណ្តាមន្ទីរ អង្គភាព ដែលមានមន្រ្តីជាស្រ្តី យ៉ាងច្រើនកុះករ។ ទិវាអន្តជាតិ ៨មីនា គឺជាថ្ងៃមហាសាមគ្គីតស៊ូ របស់នារីពលករទូទាំងសកលលោក ដើម្បីសិទ្ឋសេរីភាព ប្រជាតិបតេយ្យដោយភ្ចាប់ជាមួយនូវ ពាក្យស្លោកថា មួយថ្ងៃធ្វើការ៨ម៉ោង ធ្វើការស្មើរគ្នា បៀវត្សស្មើគ្នា ការពារសុខភាពមាតានិងទារក (ទីណាមានការជិះជាន់ កេងប្រវ័ញ ទីនោះមានការតស៊ូរើបំរះ)។
 
      លោកស្រី ឆូ គឹមស៊ត ប្រធានមន្ទីរកិច្ចការនារី បានលើកឡើងអំពីសិទ្ធិសេរីភាពរបស់ស្ត្រីក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដូចប្រធានបទថា «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» គឺមានគោលបំណងបញ្ជាក់ពីតម្លៃនៃសន្តិភាព និងអរគុណសន្តិភាព ដែលបានប្រែក្លាចប្រទេសកម្ពុជាពី បាតដៃទទេ គ្មានសិទ្ធិសេរីភាព គ្មានសិទ្ធិមនុស្ស ប្រែក្លាយទៅជាប្រទេសប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងមានការចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក។ លោកស្រីប្រធានមន្ទីរ ក៏លើកឡើងបន្ថែមទៀតថា ស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។

      បន្ទាប់ពីលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត អានព្រះរាជសារ សម្តេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូនិងសុភមង្គល។     

      ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេស វប្បធម៌ អហិង្សា ដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញ ឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនៈភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ 
 
       ឯកឧត្តម អភិបាលខេត្ត បានបន្ថែមទៀតថា ក្នុងឪកាស់ខួបទី១០៩ នៃថ្ងៃទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២០ ក្រោមប្រធានបទ(មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ)ប្រធានបទនេះ ត្រូវបានសម្រេចលើកឡើងក្នុងគោលបំណង់បន្តរំលេច ពីតម្លៃស្នាដៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងអគុណសន្តិភាព ក្រោមការដឹកនាំដ៌ឈ្លាសវៃ និងប្រកប់ដោយគិតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជ៊ោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
 
       ឯកឧត្តម វ៉ា ថន បានណែនាំដល់ស្រ្តី ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមកិច្ចការងារ សង្គមជាតិ  និងធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ក្នុងកិច្ចការបម្រើជាតិ និងប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងបានអំពាវនាវ ដល់យុវជនជំនាន់ក្រោយទាំងអស់ ដែលជាទំពាំងស្នងឬស្សី ត្រូវចូលរួមថែរក្សាប្រពៃណីវប្បធម៌របស់ខ្លួនឱ្យបានល្អ ចៀសវាងការហូរចូលនូវវប្បធម៌បរទេស ដែលធ្វើឲ្យប៉ះពាល់ទៅដល់ គិត្តិយស សេចក្តីថ្លៃថ្នូរ និងសីលធម៌សង្គមរបស់ប្រទេសជាតិយើង៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ