អភិបាលខេត្តសៀមរាប នឹងអនុវត្តអភិក្រមទី៥ លើមន្ត្រីរាជការណាដែលមានភាពអសកម្ម និងមិនអនុញ្ញាតឱ្យមានការសាងសង់សំណងនានាមុនលិខិតអនុញ្ញាត
March 04, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តបានរៀបចំពិធីបូកសរុបការងារសន្និបាតឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តនៅសាលសន្និសិទសុខាសៀមរាប។

      ក្នុងការបូកសរុបការងារសន្និបាតនេះ ឯកឧត្តម ទៀ សីហា បានផ្តល់ការណែនាំ និងឱ្យដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់សហការគ្នាអនុវត្តការងារ ដោយសង្កត់ធ្ងន់លើ ការសាងសង់សំណង់មិនត្រូវអនុញ្ញាតឱ្យសាងសង់សំណង់មុនលិខិតអនុញ្ញាត ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ សិក្សាស្ថានភាព និងលើកជាយោបល់រៀបចំទិសចរាចរក្នុងខេត្ត តម្លើងស្លាកសញ្ញាចរាចរ ភ្លើងសញ្ញាចរាចរ គំនូសសញ្ញាចរាចរ និងគំនូសកាត់ទ្រូងផ្លូវ ឬចិញ្ចើមផ្លូវដោយលុបបំបាត់ការដុយដីក្នុងក្រុង។ ម្យ៉ាងទៀត ត្រូវសហការគ្នាក្នុងការចូលរួមសាងសង់បង្គន់អនាម័យនៅតាមសាលា និងណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សត្រូវសម្អាតអនាម័យឱ្យបានល្អប្រសើរផងដែរ។ ក្នុងនោះដែរត្រូវបន្តការបង្ក្រាប ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

      ឯកឧត្តម អភិបាលខេត្តក៏បានបញ្ជាក់បន្ថែមដោយសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០នេះ  គឺជាឆ្នាំអនុវត្តនូវអភិក្រមទី៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅលើមន្ត្រីណាដែលមានភាពអសកម្មភាព ពិសេសមេឃុំ សង្កាត់ត្រូវបញ្ឈប់ការបញ្ជាក់លើ ឯកសារកាន់កាប់ដីធ្លីខុសគោលការណ៍ និងនីតីវិធី៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ