រដ្ឋបាលខេត្តស្វាយរៀង បានសហការជាមួយក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្តីពីនីតិវិធីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រុង ស្រុក និងឃំុ សង្កាត់
March 03, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ៍ ទី០៣ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្វាយរៀង បានសហការជាមួយក្រសួងផែនការ និងមន្ទីរផែនការខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្តីពីនីតិវិធីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រុង ស្រុក និងឃំុ សង្កាត់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ រួមជាមួយ ឯកឧត្តម ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្ត។

      វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡេីងនៅសាលប្រជំុនន្ទីសាលាខេត្ត និង មានការអញ្ជើញចូលរួម រួមមានៈ លោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ  អង្គភាពនានាជំុវិញ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក  លោកអភិបាលរងក្រុង ស្រុក  និងប្រធានការិយាល័យផែនការ និងគាំទ្រឃំុ សង្កាត់ សរុបវត្តមានចំនួន៧៩នាក់៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ