រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ
March 03, 2020 អ្នកទស្សនា :

     នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២២០ នេះ នៅសាលប្រជុំអាគារ "ឃ" សាលាខេត្តស្វាយរៀង មានប្រារព្ធពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត។

      អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីនេះមាន លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ខៀវ សុខុម ស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ព្រំ ប៊ុនធឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងសាលាដំបូងខេត្ត  លោកស្រី ស្នងការរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាល នៃគណ:អភិបាលក្រុង/ស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលផែនអគ្គិភ័យ លោកអនុប្រធានផែនការងារសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោកអធិការនគរបាលក្រុង/ស្រុក  លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង/ស្រុក លោកប្រធានអង្គភាពទេសចរណ៍ លោកចៅសង្កាត់ទាំង៧ លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាលទាំង៨០ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសទាំង ៧ លោក លោកស្រីមន្ត្រីជំនាញថ្នាក់ខេត្ត និងក្រុង/ស្រុក និងប្រជាការពារទាំង ៧សង្កាត់ សរុបវត្តមាន ៣១៦ នាក់។

      មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តមអភិបាលរងខេត្ត ក្នុងនាមឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមកបានខិតខំចូលរួមសហការអនុវត្តនូវវិធានការបង្ការ និងអន្តរាគមន៍សង្គ្រោះករណីអគ្គិភ័យនៅក្នុងខេត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

      ឯកឧត្តម បានអំពាវនាវដល់គ្រប់គ្រឹះស្ថានទាំងរដ្ឋ និងឯកជន អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង ហើយជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ