រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ និងណែនាំស្ដីពីការប្រមូលព័ត៌មានតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣
March 03, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនាឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ ខេត្ត និងណែនាំស្ដីពីការប្រមូលព័ត៌មានតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផាន់ ចាន់តារា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកគង់ សុវណ្ណអស្ចារ្យ នាយករងរដ្ឋបាលសាលាខេត្ត លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ដ្រៃយ៍ក្រុមការងារកសាងផែនការខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តនិងជាសមាជិកក្រុមការងារកសាងផែនការខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក លោកនាយក នាយករងរដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យគាំទ្រឃុំ សង្កាត់ក្រុងស្រុកតំណាងសមាគម អង្គការសង្គមស៊ីវិលនានា សរុប ៩៥ រូប។

      ការផ្សព្វផ្សាយនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ ខេត្ត ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តអាចរៀបចំគម្រោងតម្រូវការអាទិភាពរបស់ខ្លួន ក្នុងសកម្មភាពដែលមានតម្លៃប៉ាន់ស្មានទាំងផ្នែករូបវ័ន្ដ អរូបវ័ន្ដ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋដែលខេត្តមានបំណងសម្រេចឱ្យ បាននៅឆ្នាំខាងមុខ ដើម្បីជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្តគម្រោងថវិកាប្រចាំខេត្តនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ