អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់សន្និបាតរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំបូកសរុប វាយតម្លៃលទ្ធផលនៃក្រុមពិភាក្សាលើប្រធានបទនីមួយៗ
March 03, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០ ថ្ងៃទីពីរ នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ នាសាលប្រជុំសាលាខេត្តព្រះសីហនុ។

      ជាកិច្ចចាប់ផ្តេីម ប្រធានក្រុមពិភាក្សាទាំង ៦ក្រុម បានធ្វើបទបង្ហាញទាក់នឹងប្រធានបទទាំង៦ ជូនអង្គសន្និបាត។

      ជាកិច្ចបន្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បូកសរុប វាយតម្លៃ និងកោតសរសើរអង្គសន្និបាតបូកសរុបរយៈពេលពីរថ្ងៃ ដែលក្រុមពិភាក្សាទាំង ៦ក្រុម បានយកចិត្តទុកដាក់ពិភាក្សាយ៉ាងផុលផុស ដោយមានអ្នកចូលរួមរហូតជាង ២០០នាក់ ទាក់ទងបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីប្រមូលផ្ដុំធាតុចូលយកមកបំពេញការងារពេញមួយឆ្នាំខាងមុខទៀតសម្រាប់ក្រុមនិមួយៗ ជម្រុញជាសកម្មភាពអនុវត្តបន្ត។ អង្គសន្និបាតបានរកឃើញបញ្ហាប្រឈម និងសំណូមពរនានាសម្រាប់ទិសដៅអនុវត្តលើប្រធានបទដែលក្រុមទាំង៦ បានពិភាក្សា និងបង្ហាញ។

      ក្នុងនោះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានផ្តល់អនុសាសន៍  មួយចំនួនដូចតទៅ៖

១.រចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ដោយយកចិត្តទុកដាក់អនុវត្តតាមលិខិតបទ ដ្ឋានគតិយុត្តិឱ្យមានប្រសិទ្ធភាព ការផ្ទេរភារកិច្ចពីថ្នាក់ជាតិមកក្រុង ស្រុកទទួលបានផ្លែផ្កា។

២.ចាត់ចែងអនុវត្តមូលនិធិអភិវឌ្ឍឃុំ-សង្កាត់ប្រកបដោយតម្លាភាពដោយប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួនបំរើជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឆ្លើយតបទៅនឹងម្ចាស់ឆ្នោត និងប្រមុខរាជរដ្ឋាភិបាល ស្របតាមកំណែទម្រង់ស៊ីជម្រៅក្នុងការអភិវឌ្ឍនៅមូលដ្ឋាន បង្កើនសមត្ថភាពដឹកនាំនៅតាមឃុំ សង្កាត់ ហើយនៅឆ្នាំ២០២១ យើងនឹងដាក់ឱ្យមានការប្រឡងប្រណាំងឃុំ សង្កាត់ទាំង២៩ នៅទូទាំងខេត្តព្រះសីហនុ។

៣.ការអនុវត្តការងារអប់រំ សេវាសុខាភិបាល និងសុរិយោដី បានដាក់ឱ្យដំណើរការនៅក្រុង ស្រុក។

៤.ការពង្រឹងរបៀបរបបការងារ និងការទំនាក់ទំនងរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីមានការគាំទ្រ ធ្វើការពិនិត្យ ពិភាក្សាសហការចូលរួមអភិវឌ្ឍមូលដ្ឋាន។

៥.ការងារផ្តល់សេវាសាធារណ: ដោយបង្កើត (ច្រក-ចេញចូលតែមួយ)  ប្រកបដោយគណនេយ្យភាព និងតម្លាភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

      ក្នុងឱកាសនោះ ឯកឧត្ដម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន បានផ្តល់ថវិកាលើកទឹកចិត្តដល់ ឃុំ សង្កាត់ ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការប្រឡងប្រណាំងឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០១៩ ដល់ ឃុំសង្កាត់ ទាំង ២៩ ក្នុងខេត្តព្រះសីហនុ ៖
-លេខ១ មាន ៩ឃុំ ក្នុងមួយឃុំទទួលបានថវិកា ១លានរៀល, -លេខ២ មាន ១៦ឃុំសង្កាត់ ទទួលបានថវិកា ៦៥ម៉ឺនរៀល, -លេខ៣ មាន ៣សង្កាត់ ទទួលបានថវិកា ៤៥ម៉ឺនរៀល និងលេខ ៤មាន ១ឃុំ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ