រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់ព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២)
March 03, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត និងអ្នកពាក់ព័ន្ធនានា។

      លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់ក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានបំពេញការងារទទួលបានលទ្ឋផលល្អ ដែលបានដាក់បញ្ចូលនូវធាតុចូលសំខាន់ៗ ក្នុងផែនការរបស់រដ្ឋបាលខេត្ត ជាមួយគ្នានេះផងដែរ សូមអោយអង្គភាពដែលមិនទាន់បំពេញបានគ្រប់ជ្រុងជ្រោយ ជម្រុញយ៉ាងណាអោយបានសមស្របបន្ថែមទៀត ដើម្បីអោយលទ្ធផលសម្រេចបានកាន់តែល្អប្រសើរ។ ផែនការអភិវឌ្ឍន៍ខេត្ត ដែលបានបង្កើតឡើងត្រូវបានអនុវត្តតាមគោលការណ៍ណែនាំផ្នែកគោលនយោបាយ ដើម្បីតម្រង់ទិសរដ្ឋបាល ក្នុងការអភិវឌ្ឍវិស័យនានា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ