អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទដីធ្លីស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត
March 03, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទដីធ្លី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

ដោយផ្តោតសំខាន់ទៅលើ៖
១-ពិនិត្យវឌ្ឍនភាព នៃការចេញបណ្ណ និងការកែសម្រួលអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅរបស់ក្រុមប្រជាពលរដ្ឋ ១៥គ្រួសារ
២-ពិនិត្យវឌ្ឍនភាព នៃការចេញបណ្ណ និងការបែងចែកដីឡូតិ៍ជូនក្រុមប្រជាពលរដ្ឋ ៥៨៥គ្រួសារ
៣-ករណីបណ្តឹងរបស់ក្រុមប្រជាពលរដ្ឋ ៨៤៣គ្រួសារ និងក្រុមប្រជាពលរដ្ឋ ៣៩១គ្រួសារ ដែលអះអាងថាមានវិវាទជាមួយក្រុមហ៊ុនស្ករអំពៅ
៤-ករណីក្រុមប្រជាពលរដ្ឋ ៧៣០គ្រួសារ ស្នើសុំដីសម្បទានសង្គមកិច្ច សម្រាប់ធ្វើលំនៅដ្ឋាន និងកសិកម្ម
៥-ករណីវិវាទស្ថិតនៅក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុនយ៉ូញៀន
៦-បញ្ហាផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ