លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សារកវិធីសាស្ដ្រពិនិត្យលទ្ធភាពស្ដារព្រែកតាពៅ
March 02, 2020 អ្នកទស្សនា :

      នៅថ្ងៃចន្ទ ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុលអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សារកវិធីសាស្ដ្រពិនិត្យលទ្ធភាពស្ដារព្រែកតាពៅ ក្នុងកិច្ចប្រជុំនេះផ្តោតទៅលើ ការបង្កើតក្រុមការងារចុះសិក្សាយកភាគសំណាកទឹក ភាគសំណាកភក់បាតព្រែកតាពៅ និងភាគសំណាកផ្សេងៗទៀត ដើម្បីយកទៅពិនិត្យ និងអំណះអំណាងឈានទៅរកការស្ដារព្រែកតាពៅ ហើយរៀបចំបំពាក់ឧបករណ៍តាមដានការបំពុលខ្យល់ នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

      កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រីប្រតិភូក្រសួងបរិស្ថាន លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកអភិបាលក្រុងបាវិត តំណាងរោងចក្រTop sport តំណាងតំបន់សេដ្ឋកិច្ចមហាតាន់ លោកចៅសង្កាត់បាវិត លោកប្រធានមន្ទីរធនធាន និងឧត្តុនិយម មន្រ្តីសាលាក្រុងបាវិត មន្រ្តីមន្ទីរបរិស្ថានខេត្ត លោកប្រធានការិយាល័យបរិស្ថានក្រុងបាវិត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ