ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០១៧និងលើកទិសដៅឆ្នាំ២០១៨ របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ
January 26, 2018 អ្នកទស្សនា :

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំសិក្សា២០១៧ និងលើកទិសដៅឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរការ ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ខែមករាឆ្នាំ២០១៨នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក កែវ ឡាយ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ការងារអប់រំឆ្នាំ២០១៧នេះបានសម្រចលទ្ធផលល្អប្រសើរ។លទ្ធផលដ៏ល្អនេះដោយសារមានការចូលរួមពីគ្រប់ផ្នែកពាក់ពន្ធ័នានាយ៉ាងសកម្មផងដែរ។ លោក កែវឡាយ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់បុគ្គលិកអបរំទាំងអស់ក៏ដូចជាអាជ្ញាធម៌ដែនដីគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍នានាដែលបានជួយគាំទ្រការងារអប់រំនៅគ្រប់ភូមិសិក្សាក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើយ៉ាងណាលើកកំពស់វិស័យអប់រំអោយកាន់តែមានគុណភាពល្អប្រសើរថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្សអោយបានកាន់តែសំបូរបែបនិងមានសក្តានុពល។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងក្នុងនាមឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារដើម្បីកុមារនិងយុវជនយើង។ ឯកឧត្តម បន្តថា កិច្ចការទាំងអស់នេះមិនអាចសម្រេចទៅបានឡើយប្រសិនណាជាគ្មានការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័។ដូច្នេះយើងត្រូវរូមគ្នាដើម្បីធ្វើអោយបានកាន់តែល្អប្រសើរថែមទៀតក្នុងការបង្កើតធនធានមនុស្សប្រកបដោយគុណភាពនិងសក្តានុពលសំរាប់អភិវឌ្ឍប្រទេសជាតិអោយរីកចម្រើន។ ឯកឧត្ត យន្ត មីន ក៏បានសំណូមពរអោយលោកគ្រូ អ្នកគ្រូទាំងអស់ជួយបន្ថែមទៀតក្នុងការអប់រំបញ្រ្ជាបអោយសិស្សានុសិស្ស បាន យល់ដឹងកាន់តែច្បាស់ថែមទៀតអំពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀន, បញ្ហាក្មេងទំនើងបងតូចបងធំ, ល្បែងស៊ីសងខុសច្បាប់ និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន។ ឯកឧត្តម យន្ត មីន បានរំលឹក លោកប្រធានមន្ទីរអប់រំយុវជននោងកីឡា ត្រូវប្រើប្រាស់បុគ្គលិកអោយចំទិសដៅតាម សមត្ថភាពជំនាញដើម្បីប្រើប្រាស់ធនធានមនុស្សអោយបានចំគោលដៅដើម្បីធានាប្រសិទ្ធភាពនិងគុណភាពការងារ។ ជាមួយគ្នានេះដែរ ឯកឧត្តម យន្ត មីនអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវ គាំទ្រសម្តេចតេជោហ៊ុនសែន បន្តការពារសន្តិភាពដែលកំពុងមាននិងត្រូវប្រឆាំងដាច់ខាតនូវចលនាបដិវត្តន៍ពណ៌ដែលធ្វើអោយប្រទេសជាតិមានភាពវឹកវរនាំអោយមានបញ្ហាដល់សណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិភាពនិងការងភិវឌ្ឍប្រទេសជាតិយើង៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ