ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់ក្រុមការងារចុះសម្របសម្រួល និងដោះស្រាយករណីក្រុមអ្នករកស៊ីដឹកដី និងដឹកខ្សាច់ផ្ទុះការតវ៉ាលលើករណីផ្ទុកទំងន់ហួសកំណត់
January 25, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រុមអ្នករកស៊ីដឹកដី ដឹកខ្សាច់បានផ្ទុះការតវ៉ា រហូតចង់បិតផ្លូវជាតិលេខ១ ក្រោយក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ឃាត់រថយន្ដ៧គ្រឿង ដែលដឹកលើសទម្ងន់កំណត់ ។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់ឲ្យលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងកងកម្លាំងមានសមត្ថកិច្ច ចុះទៅធ្វើការសម្របសម្រួល ដោះស្រាយ និងពន្យល់ដល់ក្រុមអ្នករកស៊ី ធ្វើយ៉ាងកុំឲ្យមានការបិទផ្លូវដែលអាចបង្កឲ្យមានការកកស្ទះ និងធ្វើឲ្យប៉ះពាល់ការចរាចរណ៍របស់ប្អូនប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះ ក្រុមការងារបាននិងកំពុងធ្វើការសម្របសម្រួល និងដោះស្រាយ ព្រមទាំងធ្វើការសម្រួលចរាចរណ៍ដើម្បីឲ្យមានដំណើរការជាប្រក្រតីឡើងវិញផងដែរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ