រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធធ្វើទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យលើកទី៥
February 22, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ខេត្តកំពង់ឆ្នាំងបានប្រារព្ធទិវាជាតិបង្ការនិងពន្លត់អគ្គ្គីភ័យនៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ  សិស្សានុ សិស្ស និង ប្រជាពលរដ្ឋចំនួន១.២២៦នាក់។

      លោកឧត្តមសេនីយត្រីយ លុយ ឌី ណា ស្នងការរងទទួលការងារបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ធ្វើឡើងដើម្បីជំរុញដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុនេះ។ ក្រៅពីសកម្មភាពជួយអន្តរាគមន៍ មន្រ្តីជំនាញបានចុះធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ម្ចាស់រោងចក្រសហគ្រាស និង ប្រជាពលរដ្ឋអំពីរបៀបនៃការសង្រ្គោះបឋម ព្រមទាំងបង្ហាត់បង្រៀន អំពីរបៀបនៃការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យនៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុផងដែរ។

      មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អម សុភា បានលើកឡើងថាៈ គ្រោះអគ្គីភ័យពិតជា បានបង្កនូវ វិនាសកម្ម បាត់បង់អាយុជីវិត រងរបួសចំពោះបងប្អូនប្រជាពលរដ្ឋ និងធ្វើអោយខាតបង់ ទ្រព្យសម្បត្តិរដ្ឋ សាធារណៈ និង ឯកជន ផងដែរ។ 

      លោក អម សុភា បានប្រសាសន៍បន្តទៀតថាៈ ការបង្ការពន្លត់អគ្គីភ័យគឺជាករណីយកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និង ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ និង ចូលរួមពន្លត់អគ្គិភ័យនៅពេលមានគ្រោះអគ្គិភ័យកើតមានឡើងនិងត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និង ពន្លត់អគ្គិភ័យនិងលិខិតបទដ្ឋានគតិយុត្តនានានិងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យ
បានយល់ដឹងអំពីវិធានការណ៍បច្ចេកទេសបង្ការនិងពន្លត់អគ្គិភ័យនៅគ្រប់សណ្ឋាគារផ្ទះ សំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹបកម្សាន្ត តាមផ្សារនិងអាជីវកម្មនានាគឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។

      លោក អម សុភា បានអំពាវនាវដល់គ្រប់ស្ថាប័ន មន្ត្រីរាជការ និង វិស័យឯកជនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំឲ្យកើតមានអគ្គិភ័យនេះក្នុងនោះដែរអាជ្ញាធដែនដីគ្រប់ជាន់ថ្នាក់ក៏ត្រូវបង្កើននូវការចាត់វិធានផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន គ្រប់វិនាទីចំពោះដើមចោទ ដែលអាចបង្កកើតមានអគ្គីភ័យដូចជាភ្លើងចង្ក្រានភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងព្រៃ ភ្លើងបារី រំសែវជាតិផ្ទុះប្រេងឥន្ធនៈឧស្ម័នចំហេះសារធាតុគីមីដែលជាវត្ថុងាយឆេះសំខាន់លើបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គីសនីនៅតាមលំនៅដ្ឋានសណ្ឋាគារផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹបកំសាន្តជាដើម។ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំអោយមានគ្រោះ ថ្នាក់អគ្គិភ័យកើតឡើង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ