រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំផែនចុះវាយតម្លៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF)សម្រាប់ក្រុងស្វាយរៀង និងក្រុងបាវិត
February 21, 2020 អ្នកទស្សនា :

      នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារPWG-RWSSH តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងចូលរួមប្រជុំពិភាក្សាស្តីពី ការរៀបចំផែនចុះវាយតម្លៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF)សម្រាប់ក្រុងស្វាយរៀង និងក្រុងបាវិត ដោយមានការចូលរួមពីលោកអភិបាល អភិបាលរងក្រុងស្វាយរៀង លោកអភិបាលរងក្រុងបាវិត លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងស្វាយរៀង និងក្រុងបាវិត លោក លោកស្រីចៅសង្កាត់ទាំង៧ នៃក្រុងស្វាយរៀង និងចៅសង្កាត់ទាំង៥នៃក្រុងបាវិត លោក លោកស្រីមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទ។

      នាកិច្ចប្រជុំនោះ លោក អភិបាលរងខេត្តបានសំណូមពរដូចខាងក្រោម៖
១.សូមលោក លោកស្រីក្រុមប្រឹក្សាសង្កាត់និមួយៗរៀបចំចងក្រងសៀវភៅទិន្នន័យ អនាម័យ ការសម្អាត និងទឹកស្អាត
២.រៀបចំ និងគូសផែនទី ភូមិបង្ហាញពីទីតាំងបង្គន់អនាម័យ 
៣.រៀបចំផែនការODF តាមសង្កាត់នីមួយៗ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ