កិច្ចប្រជុំ​ការងារ​ត្រៀម​រៀប​ចំសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៩ និង​លើកទិសដៅ​អនុវត្ត​ឆ្នាំ២០២០​របស់រដ្ឋបាល​ខត្ត​កំពង់ឆ្នាំង
February 21, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលប្រជុំ​សាលា​ខេត្ត​កំពង់ឆ្នាំង ឯកឧត្តមឈួរ​ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង បានដឹកនាំ​កិច្ចប្រជុំ​ការងារ​ត្រៀម​រៀប​ចំសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៩ និង​លើកទិសដៅ​អនុវត្ត​ឆ្នាំ២០២០​របស់រដ្ឋបាល​ខត្ត​កំពង់ឆ្នាំង ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៦-២៧ ខែកុម្ភ: ឆ្នាំ២០២០ នៅ​សណ្ឋាគារសុខថៃសាន្ត ខេត្ត​កំពង់ឆ្នាំង​។

      ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​និង​ ប្រធាន អនុប្រធានការិយាល័យ​សាលខេត្ត​។

      ក្នុង​ឱកាសនោះ ឯកឧត្តម​ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​ បានជម្រុញឱ្យ​ក្រុម​ការងារ​យកចិត្ត​ទុកដាក់ការបំពេញការងារ និង​ពង្រឹង​ការ​អនុវត្ត​តួនាទីភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​ ដើម្បីធានាឱ្យ​ការ​ងាររៀប​ចំសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាលខេត្ត​នាពេល​ខាង​មុខនេះទទួល​ជោគជ័យ​តាមការគ្រោង​ទុក​៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ