កិច្ចជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្តកំពង់ឆ្នាំង​
February 21, 2020 អ្នកទស្សនា :

      ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំ(គ) សាលាខេត្តកំពង់ឆ្នាំង មានរៀប​ចំ​កិច្ចប្រជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត ក្រោមអធិបតីភាព លោក ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត និង​ជាអនុប្រធាន​ប្រចាំការ​គណៈកម្មការ​ដឹកនាំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ខេត្ត​។

      ដោយ​មានការចូលរួមពីលោក​នាយករងរដ្ឋបាល​សាលា​ខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធអភិបាលរង អភិបាលរងក្រុង ស្រុក​ជាសមាជិក សមាជិកា​គណៈកម្មការដឹកនាំកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ខេត្ត​។កិច្ចប្រជុំ​នេះ មានគោល​បំណង​ដើម្បី​៖
១.​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់រដ្ឋបាល​ខេត្ត និង​អនុម័ត​ប្រតិទិន​ប្រជុំ​ប្រចាំខែ​ក្នុង​ឆ្នាំ២០២០។
២. បង្ហាញ​ពីបច្ចុប្បន្នភាព​ និង​ពិភាក្សា​លើការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ខេត្ត និងលើកទិសដៅ​សំខាន់ៗសម្រាប់​អនុវត្ត​បន្ត​។

      លោក ​ស្រ៊ន សំឫទ្ធី អភិបាល​រង​ខេត្ត​ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំ​គណៈកម្មការ​ដឹកនាំ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការនេះ បង្ហាញឱ្យ​ឃើញ​ថា​ ជាការ​យកចិត្ត​ទុកដាក់ខ្ពស់​របស់ថ្នាក់ដឹកនាំខេត្ត​ ក្រុង ស្រុក ក្នុង​ការពិនិត្យ​ជាទៀងទាត់​ និង​ជម្រុញឱ្យ​ស្ថាប័ន​អនុវត្តគោលនយោបាយ​វិជ្ឈការ និង​វិសមជ្ឈការ​ បានចូលរួម​គ្រប់​សកម្មភាព​ដើម្បីធ្វើការឆ្លុះបញ្ចាំង​ពីការអនុវត្ត​សកម្មភាពនានា​។ លោក បាន​បញ្ជាក់​បន្ថែម​ថា កិច្ចប្រជុំ​លើកដំបូង​ក្នុង​ឆ្នាំ២០២០នេះ គឺបាន​ប្រព្រឹត្តទៅ​ស្របពេល​ដែល​រដ្ឋបាល​ក្រុង ស្រុក​ បានរៀប​ចំ​រចនា​សម្ព័ន្ធ​ថ្មី​។​

      ទន្ទឹមគ្នានោះដែរ លោក​អភិបាល​រង​ខេត្ត បាន​ជម្រុញឱ្យ​ភាគីពាក់ព័ន្ធទាំង​អស់​ចូលរួម​ជាមួយ​គណៈកម្មការ​ដឹកនាំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដើម្បីលើក​កំពស់​ការងារទ់្រង់នេះ​ឱ្យ​មាន​តម្លាភាព គុណភាព បរិមាណ និង​ប្រសិទ្ធភាព​ខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ