លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំក្រុមការងារធ្វើការសិក្សាកំណត់ផ្ទៃអាងទឹកបឹងបាធូ ស្ថិតនៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា
February 21, 2020 អ្នកទស្សនា :

      នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងរៀបចំក្រុមការងារធ្វើការសិក្សាកំណត់ផ្ទៃអាងទឹកបឹងបាធូ ស្ថិតនៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

      សមាសភាពក្រុមការងារអញ្ជើញចូលរួម រួមមាន លោក ថន ថាវុទ្ធា អភិបាលនៃគណ:អភិបាលស្រុកចន្ទ្រា លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកនាយកទីចាត់កាអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យគ្រប់គ្រងអភិវឌ្ឍន៍ និងសំណង់សាលាខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីកម្ម សំណង់ និងភូមិបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំទូលស្តី និងមេភូមិដូនទៃ ព្រមទាំងប្រជាពលរដ្ឋដែលមានដីជាប់ព្រំប្រទល់អាងបឹងបាធូមួយចំនួនទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ