រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការទប់ស្កាត់ការផ្ទុះឡើងនឹងឆ្លងរាលដាល នៃជំងឺផ្តាសសាយបក្សី
February 21, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការទប់ស្កាត់ការផ្ទុះឡើងនឹងឆ្លងរាលដាល នៃជំងឺផ្តាសសាយបក្សី ក្នុងមូលដ្ឋានខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត។

      ថ្លែងទៅកាន់ពិធីនេះ ឯកឧត្តម គឹម សុន បានលើកឡើងថា ការផ្ទុះរាលដាលជំងឺឆ្លងផ្តាសសាយបក្សី ឯកឧត្តមបានជំរុញអោយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ឲ្យខានតែបាន ជាពិសេសការនាំចូល សាច់សត្វ និងសត្វបក្សីរស់ មកពីប្រទេសជិតខាង តាមច្រកព្រំដែននានា ដើម្បីទប់ស្កាត់ជំងឺនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

      ឯកឧត្តមបន្តថា មន្ត្រីជំនាញខាងផ្នែកបសុពេទ្យ ត្រូវធ្វើការផ្សព្វផ្សាយ ជូនម្ចាស់អាជីវកម្មឡរសត្តឃាត អាជីវករលក់សាច់សត្វ និងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ និងអ្នកចិញ្ចឹមសត្វទាំងអស់ អោយមានការយល់ដឹង ការថែរក្សាអនាម័យឲ្យបានទៀងទាត់ ការអនុវត្តថ្នាំសម្លាប់មេរោគជាដើម។

      ទន្ទឹនេះត្រូវជំរុញ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ សហការ ជាមួយអាជ្ញាធរព្រំដែនប្រទេសជិតខាង ចំពោះការនាំចូលសាច់សត្វចិញ្ចឹមគ្រប់ប្រភេទ ដោយមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មុននឹងនាំចូលមកក្នុងស្រុក បើមានកិច្ចការចាំបាច់ ត្រូវមានការរាយការណ៍ ជាបន្ទាន់មកដល់មន្ត្រីជំនាញ ថ្នាក់ជាតិឲ្យបានទាន់ពេលវេលា។

      ជាមួយគ្នានេះដែរឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង ក៏បានជំរុញបន្ថែមដល់មន្ត្រី ជំនាញទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ឲ្យខានតែបាននិងពិនិត្យឲ្យបានត្រឹមត្រូវ ចំពោះការនាំចូលសាច់សត្វ និងសត្វរស់ ដើម្បីបង្ការកុំឱ្យមានជំងឺផ្តាសាយបក្សី កើតមាននៅក្នុងខេត្តស្វាយរៀង ក៏ដូចប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ