សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ
January 23, 2018 អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធី បិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានោះផងដែរ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន បវរ អភិបាលខេត្តនៃគណៈអភិបាលខេត្តបានរាយការណ៍អំពីលទ្ធផលការងារ និងសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងស្វែងរកដំណោះស្រាយ បញ្ហាប្រឈមនានាដែលកើតមានឡើងពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ច ព្រមទាំងលើកទិសដៅនៃអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្ត។ ឯកឧត្តមក៏បានលើកឡើងនូវការដាក់ចេញទិសដៅការងារសំខាន់ៗ ចំនួន ២៥ចំនុច សម្រាប់ការអនុវត្តក្នុងឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យផងដែរ។ ជាទីបញ្ចប់ ឯកឧត្តមក៏សូមថ្លែងអំណរសាទរ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេច ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គពិធី និងសូមគោរពជូនពរនូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបន្ទាយមានជ័យ (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ