រដ្ឋបាលខេត្តស្វាយរៀង រៀបចំកម្មវិធីមនុស្សធម៌អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ
February 21, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃអគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាផ្ដល់ជូនស្រ្តីទើបសម្រាលកូន ចំនួន ៤៣ នាក់ (ក្នុងនោះមានស្ត្រីម្នាក់សម្រាលបានកូនភ្លោះពីរ) ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

      ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។

       ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានផ្តាំផ្ញើដល់ស្ត្រីក្រោយសម្រាលកូនទាំងអស់ត្រូវតែបោះបង់ចោលទម្លាប់ខ្មាស់អៀន ធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត កុំជក់បារីឬប្រើប្រាស់ថ្នាំជក់ ព្រមទាំងកុំពិសាស្រាឬ ជាតិស្រវឹងក្នុងពេលមានគភ៌ ហើយជាពិសេសត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដោយឆ្មបជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។ 

      អំណោយដែលបានផ្តល់សម្រាប់ម្តាយ ៤៣នាក់ ក្នុងម្នាក់ៗទទួលបាន សារុង ១ ភួយ ១ ក្រមា ១ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២ គ.ក្រ ថវិកា ៥០.០០០ រៀល សម្រាប់ទារក ទទួលបាន មួក ១ អាវ ១ ស្រោមដៃ ស្រោមជើង ១ កំប្លេ ក្រណាត់ត្រីកោណ ១ដុំ កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនក្មេង ១ ដប ម្សៅកូនក្មេង ១ដប៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ