រដ្ឋបាលខេត្តមណ្ឌលគីរី ចេញសេចក្តីបំភ្លឺស្តីពីការចុះផ្សាយព័ត៌មានចោទអាជ្ញាធរ និងសមត្ថកិច្ចរបស់ខេត្តឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីឈើខុសច្បាប់
February 21, 2020 អ្នកទស្សនា :

      នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគីរី បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺស្តីពីការចុះផ្សាយរបស់អង្គភាពសារព័ត៌មានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ICDTV ក្នុងពេលកន្លងមកថ្មីៗនេះ ដែលមានខ្លឹមសារពាក់ព័ន្ធនឹងរឿងអាស្រូវរបស់អាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ចរបស់ខេត្តមួយចំនួន បានឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើដោយខុសច្បាប់ទៅកាន់ប្រទេសវៀតណាម។

      នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានបកស្រាយបំភ្លឺថា ចំពោះការចុះផ្សាយរបស់ លោក ខន ខេន ចាហ្វាងសារព័ត៌មានICDTVនេះ គឺមិនពិតប្រាកដទេ គឺជាការចុះផ្សាយដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានប្រភពច្បាស់លាស់ និងមិនមានភស្តុតាងច្បាស់លាស់ រដ្ឋបាលខេត្ត សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង នូវការផ្សាយដែលមិនមានមូលដ្ឋានច្បាស់លាស់នេះ។

      ក្នុងនោះផងដែរ រដ្ឋបាលខេត្តមណ្ឌលគីរី ក៏បានសំណូមពរ ដល់គ្រប់សារព័ត៌មានជាតិ អន្តរជាតិ និងបណ្តាញទំនាក់ទំនងសង្គម ជាពិសេស លោក ខន ខេន ឱ្យធ្វើការកែតម្រូវឡើងវិញ និងធ្វើការផ្សាយព័ត៌មានទាំងឡាយណា ដែលមានលក្ខណៈសមស្រប ត្រឹមត្រូវ មានមូលដ្ឋាន និងអំណះអំណាងច្បាស់លាស់ ឲ្យបានសមស្របក្នុងនាមជាអ្នកសារព័ត៌មានប្រកបដោយជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ៕

ដែលមានខ្លឹងសារទាំងស្រុងដូចខាងក្រោម៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ