រដ្ឋបាលខេត្តកណ្តាល ប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ឆ្នាំ២០២០
February 20, 2020 អ្នកទស្សនា :

      លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ស្នើឱ្យកងកម្លាំមានសមត្ថកិច្ច ពិសេសកងកម្លាំងពន្លត់អគ្គភ័យ នៃស្នងការនគបាលខេត្តកណ្ដាល ត្រូវយកចិត្តទូកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងករណីមានឧប្បត្តិហេតុ អគ្គភ័យកើតឡើង ត្រូវរួមគ្នាដោះស្រាយ ពន្លត់ឱ្យទាន់ពេលវេលា និងទាន់សភាពការណ៍។

      លោកអភិបាលរងខេត្ត ស្នើបែបនេះក្នុងឱកាសឯកឧត្តម អញ្ញើញចូលរួមក្នុង ទិវាជាតិបង្ការ និងពន្តត់អគ្គីភ័យ ឆ្នាំ២០២០ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាក្រុងតាខ្មៅ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើននាក់។

      លោកបន្តថា គ្រោះមហន្តរាយ ភ្លើឆេះផ្ទះ គឺជាសោកនាដកម្មដ៏ធំធេង គ្មានអ្នណាម្នាក់ចង់ឱ្យកើតមានឡើយ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងជីវភាពរស់នៅប្រជាពលរដ្ឋ។ ដូច្នេះ កម្លាំមានសមត្ថកិច្ច ពិសេសកងកម្លាំងពន្លត់អគ្គភ័យ នៃស្នងការនគបាលខេត្តកណ្ដាល ត្រូវយកចិត្តទូកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងករណីមានឧប្បត្តិហេតុ អគ្គភ័យកើតឡើង ត្រូវរួមគ្នាដោះស្រាយ ពន្លត់ឱ្យទាន់ពេលវេលា និងទាន់សភាពការណ៍។ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង និងផ្សព្វផ្សាយលេខទូរសព្ទគ្រប់មូលដ្ឋាន ដើម្បីទទួលការរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងករណីមានហេតុការណ៍កើតឡើង។ ត្រូវចុះតាមរោងចក្រ សហគ្រាស សណ្ឋាគារ ដេប៉ូលក់ប្រេងឥន្ទនៈ និងទីកន្លែងដែលងាយរងគ្រោះ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសុពលភាពបំពង់ពន្លត់អគ្គីភ័យ។ ត្រូវបន្តបញ្ជ្រាបការអប់រំ និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ចរន្តអគ្គិសនី ភ្លើងចង្ក្រាន ការដុតធូបទៀន និងការដុតធូបសំណែនក្នុងពិធីបុណ្យផ្សេងៗ។
លោកបន្ថែមថា ទិវាជាតិបង្ការ និងពន្តត់អគ្គីភ័យនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះមហន្តរាយបង្កឡើងដោយអគ្គីភ័យ ដែលពី១ឆ្នាំទៅ១ឆ្នាំ ចេះតែមានកំណើនគួរឱ្យព្រួយបានរម្ភ ព្រមទាំងគម្រាមកំហែងដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់អាយុជីវិត សុខុមាលភាព និងបំផ្លាញទ្រព្យសម្បត្តិ បរិស្ថាន ជះឥទ្ធិពលធ្ងន់ធ្ងរដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រដល់រាជរដ្ឋាភិបាល។

      លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាល ទទួលផែនសង្គ្រោះ និងបង្ការ ពន្លត់អគ្គីភ័យ បានឱ្យដឹងថា នេះគឺជាលើកទី៥ហើយ ក្នុងការប្រារព្ធទីវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ហើយក្នុងឆ្នាំ២០១៩កន្លងទៅនេះ ខេត្តកណ្តាល កើតមានគ្រោះអគ្គីភ័យចំនួន៥៧លើក ពោលពីកើនឡើងចំនួន២៣លើក បើប្រៀបធៀបជាមួយឆ្នាំ២០១៨ ហើយស្រុកដែលកើតមានច្រើនជាងគេ គឺស្រុកអង្គស្នួល រហូតដល់ទៅ១២លើក បន្ទាប់មកគឺក្រុងតាខ្មៅ ចំនួន១១លើក៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ