រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំត្រួតពិនិត្យ និងទប់ស្កាត់ការងារបូមខ្សាច់អនាធិបតេយ្យ នៅតាមដងព្រែកកំពង់បាយ
February 18, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងទប់ស្កាត់ការងារបូមខ្សាច់អនាធិបតេយ្យ នៅតាមដងព្រែកកំពង់បាយ។ ដោយមានការចូលរួមពី អភិបាលក្រុងកំពត ស្រុកទឹកឈូ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងម្ចាស់ការដ្ឋានបូមខ្សាច់ សរុប ១១នាក់។

      ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអភិបាលក្រុងស្រុក និងមន្ទីរអង្គភាពចូលរួម ត្រួតពិនិត្យសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ដោយត្រូវតែមានអជ្ញាប័ណ្ណច្បាប់ត្រឹមត្រូវ ជាពិសេសមិនអនុញ្ញាតឲ្យបូមខ្សាច់ហួសពីការកំណត់របស់អាជ្ញាប័ណ្ណឡើយ។

      ពាក់ព័ន្ធនឹងទូកទេសចរណ៍ ត្រូវតែបង្កើតគណ:កម្មការគ្រប់គ្រងទូកទាំងនេះឲ្យច្បាស់លាស់ និងជូនលោកអភិបាលក្រុង និង ប្រធានមន្ទីរទេសចរណ៍ ហាមឃាត់មិនអនុញ្ញាតឲ្យទូកទេសចរណ៍ បំរើសេវាកម្មភោជនីយដ្ឋានឡើយ ទោះមានអាជ្ញាប័ណ្ណបែបណាក៏ដោយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ