រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានរតនាគារខេត្តព្រះសីហនុ
February 17, 2020 អ្នកទស្សនា :

       នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០២ សាលាខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានរតនាគារខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធផងដែរ។

      តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០១សហវ. ប្រក សម្រេចតែងតាំង លោក សួន ដារ៉ារិទ្ធ អនុប្រធានរតនាគារខេត្តព្រះសីហនុ ជាប្រធានរតនាគារខេត្តព្រះសីហនុជំនួសលោក ងូវ សេរីច័ន្ថន ដែលត្រូវចូលនិវត្តន៍។

     ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានវាយតម្លៃការខិតខំប្រឹង ប្រែងបំរើការងារបានល្អ របស់លោកប្រធានចាស់ ដែលបានបំពេញការងាររយ:ពេល ៤២ឆ្នាំ រហូតចូលនិវត្តន៍ និងបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំសាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការងារសង្គមបម្រើសេវាសាធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មីបន្តខិតខំដឹកនាំមន្ត្រីក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ព័ន្ធប្រកបដោយគុណភាព និងគុណផល បន្តរួមចំណែកជាមួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព។ 

      ឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍កោតសរសើរស្នាដៃលោកប្រធានចាស់ ដែលបានដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងការបំពេញការងាររយៈពេល ៤២ឆ្នាំកន្លងមកនេះស្របតាមកំណែទម្រង់ស៊ីជម្រៅយុទ្ធសាស្ត្រចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានផ្ដាំផ្ញើដល់លោកប្រធានរតនាគារខេត្តព្រះសីហនុថ្មី ត្រូវអនុវត្តតួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពសេសការអនុវត្តអនុក្រម៥ យ៉ាងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបាវចនាពីរយ៉ាង និងអភិក្រម៤ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខណ្ឌបង្កើនសមត្ថភាពការងារកាន់តែល្អថែមទៀត 
ទី១. អនុវត្តការងារប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌។
ទី២.អនុវត្តការងារជាក្រុម។
ទី៣.អនុវត្តការងារប្រកាន់ភ្ជាប់ស្មារតីបុរេសកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និង 
វិសហមជ្ឈការ។
ទី៤. មិនត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង ៤នេេះ ជាគោលដៅក្នុងការអភិវឌ្ឍការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ