អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ប្រជុំត្រៀមលក្ខណៈ​ទទួលបដិសណ្ឋារកិច្ច​សម្តេច​តេជោ​ ហ៊ុន​ សែន​ សម្ពោធ​ផ្លូវជាតិលេខ៤៨​ នាពេលខាងមុខ
February 17, 2020 អ្នកទស្សនា :

      បន្ទាយមានជ័យ​ ៖​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានបេីកកិច្ចប្រជុំ​ គណបញ្ជាឯកភាពរដ្ឋបាលខេត្ត​ ដេីម្បីដាក់ចេញនូវបទបញ្ជារ ត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ច ដ៏ខ្ពង់ខ្ពស់​សម្តេច​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលសម្តេចនឹងអញ្ជើញជាអធិបតីភាព​ ដ៏ខ្ពង់ខ្ពស់​​សម្ពោធ​ដាក់ឲ្យដំណេីរការផ្លូវជាតិ​លេខ៥៨​ ពីក្រុងប៉ោប៉ែត​ ខេត្តបន្ទាយមានជ័យ​ ទៅក្រុងសំរោង​ ខេត្តឧត្តរមានជ័យ​ នាថ្ងៃទី២៦​ ខែកុម្ភៈ​ នាពេលខាងមុខនេះ​។ 

       កិច្ចប្រជុំ​នេះដឹកនាំដោយ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត​ អភិបាលរងខេត្ត​ មន្ទីរ​ អង្គភាព​ ស្ថាប័ន​ពាក់ព័ន្ធ​ កងកម្លាំង​ប្រដាប់អាវុធទាំង៣ប្រភេទ​ ដែលធ្វេីឡេីងនៅសាលប្រជុំសាលាខេត្ត​ "សាល​ ខ"​ ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០។​ 

      ឯកឧត្តម​ អ៊ុំ​ រាត្រី​ ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងមាត់​ ចំពោះកងកម្លាំងចម្រុះគ្រប់ប្រភេទចូលរួមថែរក្សាសណ្តាប់ធ្នាប់​ ពិសេសត្រូវពង្រឹង​ យកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ក្នុងការថែរក្សា​ ការពារសន្តិសុខ​ ជូនប្រមុខរាជរដ្ឋភិបាលឲ្យបានល្អក្នុងថ្ងៃប្រារព្វកម្មវិធីនាពេលខាងមុខ។ 

       សូមជម្រាបថា​ ៖​ ផ្លូវជាតិលេខ៥៨​ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ទៅក្រុងសំរោង​ ខេត្តឧត្តរមានជ័យនេះ​ ត្រូវបានបើកការដ្ឋានកសាង​ នៅខែមិថុនា​ ឆ្នាំ២០១៥​ ហើយ​ ត្រូវបានកសាងរួចរាល់ជាស្ថាពរនៅខែកុម្ភៈ​ ឆ្នាំ២០១៩។​ ហើយផ្លូវជាតិលេខ៥៨នេះ​ ត្រូវបានកសាងឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន ថវិកា​ និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងចំនួនទឹកប្រាក់១២២លានដុល្លា។​ ក្នុងឱកាសចុះពិនិត្យមេីលផ្លូវជាតិលេខ៥៨​ កាលពីពេលកន្លងទៅ​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក៏បញ្ជាក់ថា​ ៖​ ផ្លូវជាតិលេខ៥៨នេះ​ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST)ដែលតភ្ជាប់បីផ្លូវជាតិលេខ៥រង្វង់មូលក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ទៅកាន់ផ្លូវជាតិលេខ៥៨ខេត្តឧត្តរមានជ័យ​។​ ហេីយក្រសួងសាធារណៈការណ៍​ ដឹកជញ្ជូន​ ក៏និងខិតខំកែសម្រួលផ្លូវថ្នល់ពីប្រភេទផ្លូវក្រាលកៅស៊ូពីស្រទាប់(DBST)អោយទៅជាផ្លូវកៅស៊ូ(AC) ដើម្បីធ្វើយ៉ាងណាអោយផ្លូវនៅក្នុងប្រទេសកម្ពុជាកាន់តែមានគុណភាពខ្ពស់ ស្របតាមគោលការណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយធ្វើយ៉ាងណាអោយផ្លូវកាន់តែមានប្រសិទ្ធភាពខ្ពស់៕​

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ