អភិបាលខេត្តត្បូងឃ្មុំ៖ ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ទើបមានពិធីសាសនា និងកម្មវិធីសប្បាយផ្សេងៗកើតឡើង ទាំងពុទ្ធចក្រ និងអាណាចក្រ
February 16, 2020 អ្នកទស្សនា :

      (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងលើកឡើងប្រាប់លោកតាលោកយាយ និងប្រជាពលរដ្ឋបែបនេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពព្រះសុគន្ធវារី ជូនព្រះធម្មសិរីមុនី ស៊ន់ ស៊ាត ព្រះធម្មធរ អនុគណស្រុកត្បូងឃ្មុំ នៅវត្តរតនរង្សី ហៅវត្តចំបក់ ក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២០ និងបានប្រគេនថវិកាចំនួន៤លានរៀលដល់ព្រះគ្រូចៅអធិការវត្ត ចែកជូនក្រណាត់ស សារ៉ុង សម្ភារៈសិក្សា ព្រមទាំងថវិការដល់លោកយាយលោកតា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ, គ្រូពេទ្យ, មណ្ឌលសុខភាព និងកងកម្លាំងសមត្ថកិច្ចផងដែរ។

      មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានសុខសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសព្រះពុទ្ធសាសនានេះហើយ សូម្បីតែឥស្លាមសាសនា ក៏មានការរីកចម្រើនផងដែរ ទាំងនេះដោយសារមានឯកភាពសាសនា និងឯកភាពជាតិខ្មែរ ។ ហើយទោះបីយើងកាន់សាសនាផ្សេងៗគ្នាក៍ពិតមែន ប៉ុន្តែគឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ និងក្នុងប្រទេសខ្មែរតែមួយ ក្រោមដំបូលសុខសន្តិភាពតែមួយ។

      ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា បើយើងមានសុខសន្តិភាពហើយនោះ ខឿនសេដ្ឋកិច្ចជាតិនឹងកើនឡើង មានការអភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមគោលនយោបាយឈ្នះឈ្នះនៃយុទ្ធសាស្ត្ររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់មកយ៉ាងច្បាស់ថា នៅក្នុង២០៣០ខាងមុខនេះ ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសអ្នកមាន ប៉ុន្តែលុះត្រាណាត្រូវតែមានសុខសន្តិភាពដូចបច្ចុប្បន្ននេះរហូតទៅ។ 

      អាស្រ័យហេតុនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យលង់ជឿតាមការញុះញង់របស់ជនអគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឲ្យខ្មែរយើងមានសង្គ្រាម។

      ដូច្នេះហើយ សូមលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលរបស់យើង បន្តគាំទ្រនិងរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីការពារសុខសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៍ដោយ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ