កិច្ចប្រជុំត្រួតពិនិត្យ និងរកដំណោះស្រាយចំពោះសំណើរបស់ប្រជាពលរដ្ឋ
January 23, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងរកដំណោះស្រាយចំពោះសំណើរបស់ប្រជាពលរដ្ឋដែលបានស្នើសុំមករដ្ឋបាលខេត្តនាពេលកន្លងមក ហើយនៅសេសសល់មិនទាន់ដោះស្រាយរួច ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីនាយករងរដ្ឋបាល លោកប្រធានមន្ទីរ-អង្គភាព និងអាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ ព្រមទាំងលោកនាយក និងមន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្ត ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការខិតខំចុះដោះស្រាយរាល់សំណើដែលប្រជាពលរដ្ឋស្នើសុំឲ្យបានលឿន ឆាប់រហ័ស ត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីធានា និងបង្កើននូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរសាធារណៈ ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ