សន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តបាត់ដំបង
January 22, 2018 អ្នកទស្សនា :

រសៀលថ្ងៃច័ន្ទ ០៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា រស់ មេបញ្ជារងយោធភូមិភាគទី៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំលោកមេឃុំ ចៅសង្កាត់ សរុបជាង៦០០នាក់ ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តបាត់ដំបង មានរយៈពេល ១ថ្ងៃកន្លះ ចាប់ពីរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង ( ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ